ការប្រារឰពិធីបុណ្យចូលឆ្នាំថ្មីចិន ត្រូវបានកំណត់ទៅតាមចន្ទគតិចិន ជាហេតុធ្វើឱ្យកាលបរិច្ឆេទប្រែប្រួលជារៀងរាល់ឆ្នាំនៅក្នុងប្រតិទិនសុរិយគតិ។ នៅក្នុងប្រតិទិនសុរិយគតិ កាលបរិច្ឆេទនៃការប្រារឰពិធីចូលឆ្នាំចិន មានបម្រែបម្រួលជារៀងរាល់ឆ្នាំ ពោលគឺចន្លោះ ថ្ងៃទី២១ ខែមករា ដល់ថ្ងៃ ទី២០ ខែកុម្ភៈ។ ជាទូទៅ ពិធីបុណ្យនេះបានចាប់ផ្ដើមធ្វើឡើងនៅចំថ្ងៃដែលព្រះចន្ទថ្មីបានចាប់ផ្ដើមរះបំភ្លឺលោកិយ។
ពិធីចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានប្រារឰធ្វើឡើងនៅតាមតំបន់ នានា ដែលមានប្រជាជនចិនរស់នៅយ៉ាងច្រើនកុះករ។ គេចាត់ ទុកពិធីបុណ្យនេះជាពិធីបុណ្យដ៏សំខាន់មួយ សម្រាប់ជនជាតិចិន និងជនជាតិដទៃទៀត ដែលឥទ្ធិពលវប្បធម៌ចិនបានជះសាយ ភាយទៅដល់ដូចជា ប្រទេសវៀតណាម កូរ៉េ ម៉ុងហ្គោល នេប៉ាល់ ប៊ូតង់ ជាដើម។
មនុស្សម្នាទាំងឡាយ ត្រូវស្លៀកពាក់ថ្មីៗ ដើម្បីរង់ចាំស្វាគមន៍ឆ្នាំថ្មីចូលមកដល់។ ជាទូទៅពណ៌ក្រហមត្រូវបានគេប្រើប្រាស់ ដើម្បីតុបតែងលម្អ។ មនុស្សចាស់ៗបានធ្វើ អាំងប៉ាវពណ៌ក្រហម មួយកញ្ចប់ផ្ដល់ទៅក្មេងៗ ឬអ្នកដែលមានអាយុតិចជាង។
គួរបញ្ជាក់ថា៖ នៅប្រទេសចិនភាគខាងជេីង ប្រជាជនមានទម្លាប់ជាប្រណៃណីគឺធ្វេី(នំដុត)ទុកសម្រាប់បរិភោគនៅពាក់កណ្ដាលរាត្រី(នំដុត)គឺជានិមិត្តរូបបង្ហាញនូវ [ទ្រព្យសម្បត្តិ]ពីព្រោះទម្ងន់នំដុតមានលក្ខណៈដូចទៅនឹង (មាសតម្លឹង) របស់ចិនយ៉ងដូច្នោះដែរ។
ជាក់ស្ដែងក្រុមការងារ(CEN) យេីងបានចុះជួបសម្ភាសន៍ផ្ទាល់ អ្នកមីងម្នាក់ដែលជាអ្នកលក់នំដុតសម្រាប់សែនពេលចូលឆ្នាំចិន នៅផ្សារចាស់ផ្លូវ១១០កែង១៣បានប្រាប់ឲ្យដឹងថា នំដុតគាត់លកលតែ៣ថ្ងៃប៉ុណ្ណោះក្នុងរដូវចូលឆ្នាំចិន ព្រោះបងប្អូនដែលជាប់ខ្សែស្រឡាយចិនគាត់និយមទិញនំដុតយកទៅសែន ហេីយនំរបស់គាត់តំលៃតាមធំតូចចាប់ពី៥០០០រៀលដល់10$ ។
អ្នកមីងលក់នំដុតបានបន្ថែមទៀតថា មានភ្ញៀវមកទិញច្រេីនដាច់ខ្លាំងគួរសម តែបេីព្រៀបនិងឆ្នាំមុន លក់ដាច់ចាញ់ឆ្នាំមុនពី២០ទៅ៣០ភាគរយបេីព្រៀបធៀបនិងឆ្នាំ២០២០។