ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានរៀបចំភាពល្អប្រសើរមួយ ក្រោយពេលមានឱកាសធ្វើការលើកទឹកចិត្តដល់សមាជិក។ នេះជាការជម្រុញអោយ កាន់តែប្រសើរឡើង សម្រាប់ដល់សមាជិកទាំងអស់មានការជួយលើកទឹកចិត្តគ្នា។ជាក់ស្តែង កាលពីពេលមុននេះ ខាងគ្រួសារកក់ក្តៅ សាងកម្មវិធីសំខាន់មួយទៀតហើយមុនពេលចូលឆ្នាំចិនមកដល់។
ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ហ៊ឹម សុភ័ក្ត្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ បានអញ្ជើញផ្តល់រង្វាន់ទឹកប្រាក់ប្រចាំខែជូនដល់ធីមលោកស្រី ប្រាក់ វល័ក្ខ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុនគ្រួសារកក់ក្តៅ នៅទីតាំងផ្ទាល់របស់លោកស្រី ស្ថិតនៅក្នុងបុរីពិភពថ្មីចំការដូង។
នៅក្នុងខែមករា ឆ្នាំ២០២១ នេះលោកស្រី ប្រាក់ វល័ក្ខ គឺជាថ្នាក់ដឹកនាំដែលទទួលបានប្រាក់រង្វាន់ប្រចាំខែច្រើនជាងគេ គឺចំនួន 5.600ដុល្លារ ហើយធីមរបស់លោកស្រីទាំងមូល ទទួលបានទឹកប្រាក់សរុប 16.200ដុល្លារ ដែលនេះជាការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ធីមទាំងមូល ដែលគួរឲ្យកោតសរសើរ។
សញ្ញាថ្មីនេះ បង្ហាញអោយឃើញ តទៅទៀត ក្នុងការព្យាយាមបំពេញកាេងារផ្នែកយុទ្ឋវិធី ទាក់ទាញទីផ្សារ។ មានន័យថា បើកាលណាខំនោះផល ដែលទទួលបាននឹងកើតមានឡើងពិតប្រាកដ។ទីណាមានការព្យាយាមទីនោះ នឹងបានមកវិញ នូវភាពប្រសើរមិនខាន។