តារាចម្រៀង និង សម្តែងមួយចំនួន បានគ្រងឈុតសម្លៀកបំពាក់ដ៍ស្រស់សោភា និងការតុបតែងមុខមាត់ស្អាត គ្រប់ដួង បានចូលរួមសម្ពោធហាង បែបរក្សាសម្រស់ខូស្មិកតិកមួយ ដែលមានឈ្មោះថា«ហ្វេសអែលឡីហ្គែន» ដែលមានទីតាំងនៅ ក្នុងតំបន់អភិជនទើបអភិវ្ឍន៍ថ្មី។ នាឱកាសនោះមានការជូនពរ អោយថៅហាងថ្មី អោយរកសុីកាក់កបដុះឡើង ឆ្នាំថ្មីនាឱកាសបើកហាងតរៀងរហូតទៅ។
វត្តមានសិល្បករ ចូលរួមនាឱកាសនោះ មាន តារាលំដាប់យុវវ័យ វី ឌីណែត អ្នកនាង វី ឌីណា និងស្វាមី លោកបុរីហៅម៉ាស្ទ័រឃែរ កញ្ញា អុីង អុីង និងតារាមួយចំនួនទៀតផងដែរ។ កម្មវិធីនេះ បានរៀបចំឡើងកាលពីយប់ថ្ងៃទី២៩ មករា ឆ្នាំ២០២១ មុននេះ។ ទីតាំងនៃហាងសម្រស់«ហ្វេសអែលឡីហ្គែន» មានការរចនា ដ៍ទំនើបគួរអោយទាក់បន្ទប់តម្កល់ គ្រឿងម្សៅ ឧបករណ៍ផ្សេងៗ ប្រកបដោយអនាម័យខ្ពស់សម ក្បួនសុខាភិបាលកម្ពុជា។
លោកបុរី និងជាថៅកែហាង ម៉ាស្ទ័រឃែរ បានថ្លែងថា «លោកសូមជូនពរដល់ថៅកែហាងថ្មីនេះជួប បានភាពចម្រុងចម្រើន មានអតិថិជនគាំទ្រតទៅ។ រវាងថៅកែហាងថ្មីនេះលោកមានការរាប់អានគ្នាយូរ មកហើយនិងក៏បានចែករំលែកក្តីរាប់ អានបានដកបទពិសោធន៍គ្នា។»
កញ្ញាវី ឌីណែត និងបងស្រីឌីណា ថ្លែងដែរថា រីករាយ អបអរសាទរការបើកហាងរក្សាសម្រស់នេះដោយរំពឹងថា កាក់កបប្រសើរឡើង។ នេះជាការនាំអោយមនុស្សយើងគ្រប់វ័យមានការស្រស់ស្អាត ហើយពេលនេះ ស្ត្រីយើងយល់ដឹងច្រើនពីសម្រស់។ពួកយើងទាំង២នាក់បងប្អូនក៏ត្រូវការភាពស្រស់ស្អាត ហើយបានរាប់អានគ្នាជាមួយថៅកែហាងផងនោះរិតតែពិសេស។
ស្រីស្អាតអុីង អុីង បានលើកឡើងដែរថា សប្បាយចិត្តដែលកម្ពុជាយើង មានហាងសម្រស់ល្អៗជួយពលរដ្ឋអោយស្អាត។ ដូចនៅហ្វេសអែលឡីហ្គែន នេះក៏មានឧបករណ៍ល្អៗ ផលិតផលមានគុណភាព ជួយលោកអ្នកមិនអោយខកបំណងឡើយ។
ទីតាំងហាងស្ថិតនៅផ្ទះលេខC10 C11 ផ្លូវអយស្ម័យយានបូព៌ា ផ្លូវ១៣៩ សង្កាត់បឹងកក់ រាជធានីភ្នំពេញ។