នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាង កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង គណកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។ នេះប់យោងតាមការបង្ហោះជាផ្លូវការមុននេះ។
នៅលើផេក Miss Grand Cambodia បានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២១ថា”បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា”។ ការបញ្ជាក់ក្នុងការបង្ហោះនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។ ដោយឡែកនៅលើហ្វេសប៊ុក របស់ លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ក៏បានបង្ហោះថា “ពេលវេលា បានមកដល់ទី បញ្ចប់ រវាង ក្រុមហ៊ុន Mohahang និង Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទេីបអាចដោះស្រាយ ។ សូម អរគុណ នូវ ការយកចិត្តតាមដានទាំងអស់គ្នា ពេលនេះការពិតបានលាតត្រដាងហេីយ ខ្ញុំ សូមអស់យោបល់ហេីយ សង្ឃឹម ថា អ្វី ៗនឹងបានល្អប្រសេីរ យេីងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយ សន្តិវិធី ខ្ញុំ បាទ សូម សុំទោសជា សាធារណៈ នូវពាក្យពេជ្រខុសឆ្គងកន្លងមក ហេីយសូមសន្យាថា កម្មវិធី Miss Grand Cambodia 2021 នឹង រៀបចំ អោយ បានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាង ដល់ក្រុមការងារ នឹង អ្នក គាំទ្រ ដែល បាន ជួយលេីកទឹកចិត្តខ្ញុំកន្លងមក ស្រលាញ់ អ្នក ទាំង អស់ គ្នា ពេញ បេះដូង ។