(ភ្នំពេញ)៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឬសក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំ និងការរីកលូតលាស់រួមគ្នាជាមួយនឹងនគរូបនីយកម្មទីក្រុង ដែលក្នុងនោះបានកំណត់គោលដៅសំខាន់របស់ខ្លួន ដោយយកទីក្រុងភ្នំពេញជាទីតាំងស្នូល បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។
លោក Steven នាយកប្រតិបត្តិក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេតគ្រុប បានបញ្ជាក់ថា លោកបានរើសយកប្រទេសកម្ពុជា ជាប្រទេសំខាន់ក្នុងយុទ្ធសាស្ត្រការវិនិយោគ របស់ក្រុមហ៊ុន ព្រីន រៀលអ៊ីស្ទេតគ្រុប ដើម្បីអភិវឌ្ឍន៍ខ្លួន និងបានយកទីក្រុងភ្នំពេញជាទីតាំងស្នូល បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយនាពេលកន្លងមកក្រុមហ៊ុនបានបង្កើតផ្សារទំនើប Prince Supermarket នៅខេត្តព្រះសីហនុ, មជ្ឍមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ Prince Manor, គម្រោង Prince International Plaza ជាដើមផងដែរ។
លោកបានបញ្ជាក់ទៀតថា សមទ្ធិផលរបស់ក្រុមហ៊ុន ព្រីន រៀលអ៊ីស្ទេតគ្រុប បានបង្កើតឡើងសម្រាប់បម្រើដល់តម្រូវការ របស់អតិថិជនរបស់ខ្លួន នោះមានដូចជា សណ្ឋាគារលំដាប់ផ្ដាយ៥, រមណីដ្ឋាន, ផ្សារទំនើប, ការគ្រប់គ្រងទ្រព្យសម្បត្តិ, អាហារដ្ឋាន និងភេសជ្ជៈ, និងមានវិស័យជាច្រើនទៀតផងដែរ។
ខាងក្រោមនេះ ជាការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេតគ្រុប ពីគោលដៅក៏ដូចជាសមទ្ធិផលដែលក្រុមហ៊ុន បានខិតខំធ្វើឡើង ក្នុងប្រទេសកម្ពុជារយៈពេលជាង៥ឆ្នាំមកនេះ៖