មហាជននៅក្នុងបណ្តាញហ្វេសបុក មានការរន្ឋត់ចិត្តណាស់ពេល ដឹងថាគ្រូលោតឆត្រដ៍ឆ្នើមម្នាក់ បែរជាភ្លាត់ស្នៀតហើយ ខុសបច្ចេកទេសបណ្តាលអោយ បាត់បង់ជីវិត។ នេះជាភាពចៃដន្យមួយ ដែលអ្នកណាមិនចង់កើតមានឡើយ ហើយសូមចូលរួមរំលែក។ យ៉ាងណាមិញ អ្នកស្រី ទ្រី ដាណា ម្ចាស់ក្រុមហ៊ុនទ្រី ដាណា ខូអិលធីឌី បានដឹងព័ត៌មាននេះ សោកស្តាយនិង មានភាពតក់ស្លុតហើយ បានចូលរួមថវិកាខ្លះដល់សាច់ញាតិ។
នៅលើបណ្តាញសង្គម របស់ អ្នកស្រី ទ្រី ដាណា បានលើកឡើងថា «រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំងចំពោះធនធានកងទ័ពកម្ពុជា😢😢😢 បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្វាត់សិស្សរាប់មិនអស់តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លាប់ 😭 សមរំលែកទុក្ខគ្រួសារសព 1000$ សូមឱ្យវិញ្ញាណខណ្ឌពូ បានទៅកាន់សុគតិភព🙏🙏🙏 ពតជាស្ដាយខ្លាំងណាស់😢»៕
យោង តាមផេកហ្វេស ប៊ុ កចំនួន ២ ដែល មួយគឺជា អតីត សិក្ខាកាមឆត្រយោង ជំនាន់ ទី២២ (PARA22) និងមួយទៀត គឺជា សមាជិក ទ័ពឆត្រយោងជំនាន់ ទី២៣ បានបង្ហោះសារ ដ៏ក្ដុកក្ដួល សម្ដែង នូវ ការ សោកស្ដាយចំពោះ លោកគ្រូលឹ មសាយ គឺជា គ្រូបង្វឹក លោត ឆត្រយោង មួយ រូប ដែល បានលោក បានស្លាប់បាត់បង់ជីវិត នៅក្នុងបេសកកម្ម លោត ឆត្រ បញ្ជា ( Free Fall ) ក្នុងការ បិទវគ្គហ្វឹកហ្វឺន ជំនាញ កុម្ម៉ង់ដូ ជំនាន់ទី ១០ វគ្គ ហ្វឹកហ្វឺន ជំនាញ ឆត្រយោងជំនាន់ទី ២៩និង បើក វគ្គ ហ្វឹកហ្វឺនជំនាញ ឆត្រយោងជំនាន់ ទី ៣០ នៅ សាលាហ្វឹកហ្វឺន ទ័ពពិសេសតេ ជោ សែន ឱរ៉ា ល់ ខេត្តកំពង់ស្ពឺនៅ ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០២១ ។