ចាត់ទុកថាជាសញ្ញា ត្រេកអរមុនអោយហើយ ក្នុងការផែនការធ្វើយុទ្ឋសាស្ត្រទីផ្សារ ត្រូវចេះរៀបចំយ៉ាងណា អោយដល់គោលដៅអោយបាន ព្រោះបើមែននោះនឹងបាន វិឡាជាការលើកទឹកចិត្ត។ នេះជាការដាក់ចេញរបស់ «គ្រួសារកក់ក្តៅ» ដែលមានលោកឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា ជួយផ្តល់ឱកាស ហើយក៏ចង់ដឹងថាជើងខ្លាំងរូបណា ឆក់បានតំណែងបែបនេះ នាឆ្នាំថ្មី។
យោងតាករបង្ហោះរបស់ គ្រួសារកក់ក្តៅ បានអោយដឹងថា «ដើម្បីជាការអបអរសាទរ ចំពោះថ្នាក់ដឹកនាំថ្មីចាស់ទាំង១២រូប ក្រុមហ៊ុនគ្រួសារកក់ក្តៅនឹងផ្តល់ផ្ទះវីឡាទោលខ្នាតតូចជូនថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងឆ្នាំ2021 ដែលអាចសំរេចតាមផែនការដែលក្រុមហ៊ុនបានកំណត់ ។
រងចាំមើលទាំងអស់គ្នា តើនរណាជាថ្នាក់ដឹកនាំទាំង១២រូប ៕តើនរណានឹងទទួលបានការផ្តល់ជូនផ្ទះវីឡាទោលខ្នាតតូចនេះមុនគេនៅឆ្នាំ2021នេះ។
បើទោះជាខាង គ្រួសារកក់ក្តៅ មមាញឹកការងារ និងផែនការជាមួយក្រុមកូនចៅសមាជិក បែបណាក៏ខាង គ្រួសារកក់ក្តៅមិនចោល ការធ្វើចោលការងារមនុស្សធម៌ឡើយ។ ឆ្នាំមុន២០២០កន្លង បានជួយការងារសង្គមច្រើន ដូចជាចុះចែកម៉ាស់ ជែល អាល់កុល តាមក្រសួងមន្ទីរ នានា មិនខ្លាចនឿយហត់។ នៅមានសកម្មភាពច្រើនទៀត ដែលលោកឧកញ៉ានិង លោកជំទាវ បានជួយដល់សង្គមដែលមិនអាចមើលរំលងបាន។