ការប្រកួតចម្រៀង «សំនៀងពេជ្រNNP» ដែលរៀបចំដោយ ក្រុមហ៊ុន ទ្រី ដាណា ខូអិលធីឌី កំពុងទទួលបានការ ទាក់ទាញខ្លាំងឡើង ក្រោយពេលរកឃើញជើងខ្លាំង៦រូបចុងក្រោយ ឆ្ពោះមកប៉ែងជើងគ្នាដណ្តើមពានរដូលកាលទី១។ អ្វីដែលគេសរសើរ អ្នកស្រី ទ្រី ដាណា បានសម្រេចSave យក៣រូបបន្តទៀត ដែលអ្នកធ្លាក់១៦រូប ដើម្បីបន្តការងារជាមួយ ក្រុមហ៊ុន។ យ៉ាងណាមិញ មានការមិនអស់ចិត្តពីបេក្ខជនដែល មកដាក់ពាក្យហើយមិនឃើញជាប់ឈ្មោះ។ជម្រះមន្ទិលអ្នកស្រី ទ្រី ដាណាក៏ចេញវិដេអូLikeតប។
អ្នកស្រី ទ្រី ដាណា បានលើកឡើងថា បេក្ខជនមកដាក់ពាក្យមានច្រើន ឡើងដល់មុឺននាក់។កម្មវិធីតម្រូវ តាមលក្ខខណ្ឌ ហើយជ្រើសរើសបានអ្នកពូកែៗ មានសមត្ថភាព មកប៉ះគ្នាបន្តវិញ្ញាសា ប្រឡង។អ្នកដែលមិន បានឭឈ្មោះ អាចចាត់ទុកថា មានកង្វះខាត។ ជាតារាឬអ្នកប្រឡងចម្រៀង យើងគួរអោយតម្លៃកម្មវិធី ដូចជាស្លៀកពាក់សមរម្យ តុបតាយកាយស្អាតបាត ស្បែកជើងសមសួន ឬសម្លៀកបំពាក់ មើលទៅអោយសមជាតារា។ព្រោះគេចាំដាក់ពិន្ទុយើង តាំងពីវគ្គដំបូងនឹងឯង។ ចូរកុំមើលស្រាល ហើយការប្រឡងនេះ មិនមែនលេងសើចនោះទេ យើងមានក្រុមការងារ មានគណៈកម្មាការត្រឹមត្រូវតាមឃ្លាំ មើលនិងស្តាប់។
សូមបញ្ជាក់ថា បេកភាព៦នាក់ជាប់ដំបូងមានបេក្ខភាពជនទី១ “កេត ស៊ីណាត” បេក្ខជនទី២ឈ្មោះ “សិលា ដារ៉ូ” បេក្ខជនទី៣ ឈ្មោះ “សៅ សុវណ្ណរ៉ា” បេក្ខជនទី៤ឈ្មោះ “កែម វីរៈ” បេក្ខនារីទី៥ឈ្មោះ “អាន សុខកាន់” និងបេក្ខជនទី៦ឈ្មោះ យន ធី ។បើយោងលើការបញ្ជាក់របស់គណៈកម្មាការទាំង៣ ដែលជាតារាសិល្បៈចាស់ទុំ បាននិយាយថា ដ្បិតតែបេក្ខជនមានភាពកម្សត់ៗរៀងខ្លួន តែយើងទាំង៣ បានព្យាយាមញែកអោយដាច់ពី មនោសញ្ចេតនា និងសំឡេងពិតសមត្ថភាពពិត។ ដូចនេះកុំអាងថាខ្លួនកម្សត់ ហើយគិតថាអាណិត តែសំខាន់យើងត្រូវធ្វើអោយ បានល្អផ្ចង់លើការច្រៀង ការលើកដាក់សំឡេងជាគោល។