ធ្លាប់ប្រឡូកវិស័យសម្រស់ ពេលនេះស្រីស្អាតរាងខ្ពស់ ស្រឡូន ម្នាក់នេះកំពុង តែទទួលបានការចាប់អារម្មណ៍ដោយសារ មានសម្រស់គួរអោយគន់។ មហាជនមានការចង់ដឹងខ្លះៗថា មានដានប្រឡងសម្រស់ថាតើជីវិតឯកជននាង និងសិល្បៈ បែបណាហើយចុងក្រោយនេះ។
អតីតបវរកញ្ញាលេចធ្លោផ្នែក ប្រជាប្រិយភាព កម្មវិធីប្រឡងMiss Earth កម្ពុជា២០១៨ កែវ សេងលីហូ បានប្តេជ្ញាថាខ្លួនមិនបោះបង់ចោលការងារសិល្បៈ ដែលខំតស៊ូ។ បវរកញ្ញា រាងស្រឡូនស្អាតរូបនេះ បានស្រូបយកការងារជាបន្តបន្ទាប់ ហើយរំពឹងថា នឹងទទួលបានទីផ្សារថែមទៀត។
បើរំលឹកពីស្នាដៃប្រឡង បវរកញ្ញា កែវ សេងលីហួ មិនបានបំពាកមកុដដូចគេទេ។ ប៉ុន្តែនាងសុទ្ឋតែប្រឡូកដល់ វគ្គTop 5 ដែលក្នុងនោះរួមមាន កម្មវិធីប្រកួត «ខ្មែរស៊ូពើម៉ូឌែល២០១៥» កម្មវិធីប្រឡង«Miss Cambodia 2017» និងចុងក្រោយការប្រឡង«Miss Earth Cambodia 2018»៕ កញ្ញាធ្លាប់ចេញទៅប្រកួត កញ្ញាឯងអន្តរជាតិភពផែនដី នាប្រទេសហ្វីលីពីនឆ្នាំ២០១៨ ដោយទទួលបានបទពិសោធន៍ជាច្រើន លើឆាកអន្តរជាតិ មិនចាញ់បវរកញ្ញាកម្ពុជាផ្សេងទៀត។
កែវ សេងលីហូ ថ្លែងថា មួយរយៈនេះនាងនៅតែបន្តចូលការងារជា ការដើរបង្ហាញម៉ូដញឹកញាប់ដោយ មិនមានពាក់ព័ន្ឋជាមួយខាងណា ពោលលក្ខណៈឯកជន ឯករាជ្យ។ នាងក៏ចូលចិត្តការសម្តែងដូចតារាផ្សេងហើយក៏ចង់សាកល្បងប្រឡូក និងរំពឹងថាទទួល ការងារនេះឆាប់ៗ។ លីហួដែលមាន កម្ពស់១ម៉ែត្រ៧៣ បន្តថា ខ្លួននឹងពុះពារជាមួយសិល្បៈ ដោយមិនដកថយ ដើម្បីបានដើមទុនទុកបង្កើតមុខរបរអ្វីមួយដែលស្រឡាញ់។ នាងមានប្រវត្តិជីវិតកម្សត់តស៊ូណាស់ មានឱកាសនាងនឹងបកស្រាយ អោយមហាជនជ្រាបដោយ សារនាងជាក្មេងកំព្រាបាត់បង់ឪពុកម្តាយតាំងពីវ័យ៦ឆ្នាំមកម្ល៉េះ។