ពិធីការិនី ឃឹម ចរិយា ដែលមានឈ្មោះក្នុងសិល្បៈ អស់ជាច្រើនឆ្នាំឃើញថា នៅទទួលបានភាពពេញ និយមនៅលើរបរនេះជា លំដាប់។ ស្រីស្អាតរូបនេះ បានត្រូវគេដាក់ការសង្ស័យថា មានបញ្ហាបែបណា ពេលឃើញនាងកាត់សក់ខ្លី។លើសពីនេះអ្នកខ្លះ លើកឡើងថាខូចចិត្តខណៈ ខ្លះថាមុខឡូយស្អាត គួរអោយចូលចិត្តនិងប្លែក។
ឃឹម ចរិយា នៅតែទទួល បានថាជានារីនៅម្នាក់ឯង មិនទាន់បើកចិត្តទទួល យកបុរសណាជាគូគាប់ ស្របពេលអាយុកាលកាន់តែទៅមុខ។ លើសពីនេះ មានអ្នកតាមចែចង់ ប៉ុន្តែមើលទៅចរិយាហាក់តោះតើយ ជាមួយបញ្ហានេះបណ្តោយ អោយវ័យនាងទៅមុខរហូត ស្របពេលមិត្តៗនាងរៀបការចង់អស់។ ចូលមកដល់ឆ្នាំថ្មីនេះ ឃឹម ចរិយា ដូរStyle សក់យ៉ាងប្លែកគួរអោយ គយគន់។ មានអ្នកលើកឡើងថា ការកាត់សក់ជម្រុះនេះ ដើម្បីឆក់ការទាក់ទាញ។ ខ្លះថាកាត់អោយខ្លីស្មាលារឿងស្នេហា ដែលនាងមិនចង់បាន។
ពិធីការិនីឃឹម ចរិយា ដែលលេចធ្លោការងារ បានលើកឡើងថា អត់ដែល គិតរឿងស្នេហាអ្វីឡើយ នាងសូមច្រានចោល។ ធាតុពិតមកពី គិតថាចង់ធ្វើអ្វីអោយប្លែកខ្លះ ណាមួយការនិយមលេងសក់ខ្លី របស់អ្នកសិល្បៈ មើលទៅសម្បូរបែបហើយពេញនិយម។ លើសពីនេះនាងក៏មាន ចំនុចប្លែកទៀតឆ្នាំថ្មី២០២១ នេះ ដែលមហាជន នឹងបានជ្រាបឆាប់ៗ។ ចរិយានិយាយទាំងសើចថា រឿងពាក្យចចាមអារាមស្នេហា នេះអ្នកផ្ទះមិនសូវជាចូលចិត្តនោះទេ ពិសេសម្តាយ។ម្ល៉ោះ ហើយនាងមិនហ៊ានចង់បានការចេញពាក្យលេចឭ មិនល្អរឿងស្នេហានេះឡើយ ។ បុរសល្អទាល់តែឆ្លងកាត់ចាស់ទុំ គោរពប្រពៃណី នោះជាអ្វីដែលស្ត្រីចង់បាន។