នេះជាការមើលឃើញពី ភាពផ្តល់ឱកាស ដើម្បីអោយអស់ចិត្ត ដែលបានចំណាយពេលមកលើ កម្មវិធី«សំនៀងពេជ្រNNP»។ អ្នកស្រី ទ្រី ដាណា ដែលបានចំណាយដើមទុន ផលិតកម្មវិធីប្រឡង ក៏ឆ្លៀតតាមដានសមត្ថភាពបេក្ខជនដែរ។ យ៉ាងណាមិញ បេក្ខជន១៦រូប ដែលជម្រុះចេញពី កម្មវិធីមិនបន្តដល់ចុងក្រោយ ត្រូវបាន ម្ចាស់កម្មវិធីសម្រេច ប្រជុំជ្រើសរើស ៣នាក់ ដើម្បីផ្តល់ឱកាសជាថ្មី។
ដំណឹងនេះត្រូវបាន បង្ហាញអោយអារម្មណ៍បេក្ខជន មានភាពរំភើបដែល បានម្ចាស់រៀបចំមានការយោគយល់ ហើយថ្លឹងថ្លែងសមត្ថភាពជាថ្មី ដើម្បីបំពេញបំណងសិល្បៈ។ យោងលើការជួបជុំមួយកាល ពីរសៀលថ្ងៃទី៨ មករា ឆ្នាំ២០២១ នាក្រុមហ៊ុនទ្រី ដាណា បេក្ខជន១៦រូប បានមកជួបផ្ទាល់។ក្នុងនោះបេក្ខជន ទាំង១៦ ទទួលបានប្រាក់លើកទឹកចិត្តម្នាក់៣០០ ដុល្លារ ផលិតផលគ្រឿងសំអាងNNP ។ ដំណឹងដ៍រំភើប អ្នកស្រី ទ្រី ដាណា នឹងSaveយកអ្នកខ្លាំង ក្នុងចំណោមនោះ ៣នាក់ដើម្បីបន្តការងារជាមួយក្រុមហ៊ុនទ្រី ដាណា ដោយយោងលើការមិនដាច់ចិត្ត។ បេក្ខជនដែលរើស ត្រូវមានសំឡេងល្អ ចេះអត់ធ្មត់រឹងមាំ តស៊ូពុះពារ ព្យាយាយ មិនចុះចាញ់ឧបសគ្គ អត្តចរិកល្អ រួសរាយ មិនសេបគ្រឿងស្រវឹង ឬអំពើអបាយមុខដែលកម្មវិធីចង់បាន។
គួរបញ្ជាក់ថា ការប្រឡងចម្រៀង«សំនៀងពេជ្រNNP» បានរើសយកបេក្ខជន៦រូបរួចរាល់ដើម្បីឡើង ដល់វគ្គផ្តាច់ព្រត្រ័។អ្នកទាំង៦រូបនោះចាត់ថា មានសមត្ថភាពខ្លាំង ហើយមិនដឹងថាធ្វើបានល្អទៀតទេនៅពេលខាងមុខ។អ្នកឈ្នះមាន៣រូប លេខ១ បានប្រាក់១មុឺនដុល្លារ។៣រូបនោះនឹងក្លាយជាតារាកុងត្រាជាមួយក្រុមហ៊ុនទ្រី ដាណា២ឆ្នាំ។