ភ្នំពេញ៖ ដែលករណីរនេះកើតហេតុនៅចំណុចតាមផ្លូវលំ ស្របផ្លូវរថភ្លើង ភូមិ ស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល (កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០) ។
ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់នារីរងគ្រោះថាមានគេតេជំរិតទារប្រាក់ចំនួន១០លានរៀលជាថ្នូរនឹងការដោះលែងកូនស្រីរួចមក លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ១១:៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ទើបកម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ និងរំលោភសេពសន្ថវៈ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ និងបានរំដោះនារីដែលជាជនរងគ្រោះចេញពីការបង្ខាំងបានដោយសុវត្ថិភាព។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សៅ ប្រុស ហៅ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ ជួល ផ្លូវលំ ភូមិ ស្រែ ក្នុង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មាន សារធាតុ ញៀន)។
ចណែកជនរងគ្រោះឈ្មោះ អ . ស ភេទស្រី អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សម្ភារបន្សល់ទុកមាន៖
-ខោខូវប៊យជើងវែងចំនួន ១
-អាវយឺត ពណ៌ក្រហមចំនួន១
-ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032
-ទូរស័ព្ទដៃ ១គ្រឿង ម៉ាកចុចពិល ពណ៌ខៀវ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំង ជំនាញ នៃ អធិ ការដ្ឋាននគរបាលខណ្ឌកំបូល កសាង សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បីចាត់ការ តាម នីតិវិធី ច្បាប់ ៕