ស្របពេលមានការលេចឭថា ឡាយ លក្ខិណា អាចនឹងមិនមកស្រុកវិញព្រោះជក់ចិត្តនៅកាណាដា អ្នកនាងបានបង្ហើបខ្លះៗថាខ្លួនត្រៀមខ្លួនមកកម្ពុជាដីកំណើតវិញឆាប់ៗនេះ។ប៉ុន្តែគេនៅ មិនទាន់ដឹងថាតើពេលវេលា ប្រាកដបែបណា អ្នកនាងវិលមកវិញស្របពេលវត្តមាននៅប្រទេសកាណាដា កាន់តែចាក់គ្រឹៈយូរថ្ងៃទៅហើយពោលប្រមាណ១ឆ្នាំបាត់។
ម្នាក់ៗស្មានថាឡាយ លក្ខិណាតារាសាច់ខ្ចី រូបនេះនឹងមិនមកមាតុភូមិវិញនោះទេ ទីដែលសាងស្នាដៃសិល្បៈអោយគេឯងល្បីល្បាញ។ គេអាចនឹងជឿជាក់ថាតារាវ័យ៣០ក្រាស់ មានស្រុកកំណើតនៅស្រុកស្អាងខេត្តកណ្តាល រូបនេះមានវាសនាដូចតារាស្រីផ្សេងទៀតមានស្នេហានាយសមុទ្រហើយ អាចនឹងកសាងទ្រនំថ្មីនៅទីនោះជាក់ជាមិនខាន។ ត្រឡប់មករកពាក្យថាវិលមកស្រុក បានក្លាយជាការតាមដានយ៉ាងខ្លាំងចំពោះអ្នកដែលធ្លាប់គាំទ្រថាតើការមកដល់ស្រុកខាងមុខឡាយ លក្ខិណាបង្ហើបរូបភាពបែបណាទៀតជុំវិញការមកដល់ឬមួយមានផែនការរៀបការនៅស្រុកខ្មែរអោយគេឯងផ្អើលឡើងវិញ។
មុនពេលចាកចេញទៅកាណាដា ឡាយ លក្ខិណា បានងាកមកប្រឡូកសិល្បៈដោយបានសាងស្នាដៃថតភាពយន្តភាគខ្មែរបានប៉ុន្មានរឿង។អ្នកគាំទ្រ សុទ្ឋតែជឿថាអ្នកនាងនឹង បន្តវត្តមានសម្តែងដូចកាលនៅក្មេងជាក់ជាមិនខាន។ប៉ុន្តែ ការបង្ហាញមុខបានតែមួយប្រាវក៏ស្ងាត់ទៅវិញដោយសារហោះ ដល់កាណាដាហើយស្រួលមិនស្រួលអ្នកនាងអាច នឹងលាឈប់សិល្បៈទាំងស្រុងក៏ថាបាន។
ឡាយ លក្ខិណាបរាជ័យស្នេហាម្តងគត់ក្រោយភ្ជាប់ពាក្យ។ចាប់តាំងពីបែកបាក់គូដណ្តឹងមកនាងក៏ មិនដែលបង្ហាញមុខបុរសណាជាថ្មីប្រកាសអោយគេបានស្គាល់នោះទេ។អ្នកខ្លះលើកឡើងថា នាងមិនចង់អោយគេស្គាល់ស្នេហាថ្មីព្រោះនោះជារឿងឯកជន។អ្វីដែលប្លែកនាងត្រូវគេទម្លាយថា មានគូតែនៅមិនព្រមសារភាពប្រហែលជានាង គិតថាចាំផែនការល្អដល់កំណត់ថ្ងៃការទើបព្រមបង្ហាញអោយគេដឹងក៏ថាបាន។