អ្នកស្រី អង់ សុគន្ឋា ជាអគ្គនាយិកា សាប៊ូកក់សក់Degello SK Beauty Solution Coltd បានចូលកម្មវិធីមួយយ៉ាងសំខាន់ជាមួយមន្ត្រីថ្នាក់ដឹកនាំនាក្រសួងមហាផ្ទៃ។ប្រយោជន៍ដើម្បីរួមកម្លាំង និងថវិកាមួយចំនួនជួយដល់បងប្អូនរងគ្រោះដោយទឹកជំនន់ដែលយាយីច្រើនថ្ងៃមកហើយ។
ដើម្បីចូលរួមចំណែកជួយសម្រាកបញ្ហានេះ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ដឹកនាំសមាជិកបានផ្តល់ថវិកា គ្រឿងឧបភោគ-បរិភោគដល់ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអំពិលប្រាំដើម ខេត្តបាត់ដំបង់ សម្រាប់ជួយជាជំនួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។ សកម្មភាពភាពនេះ បានឆ្លុះបង្ហាញអោយឃើញថា ខ្មែរ គឺចេះជួយខ្មែរគ្នាឯង នៅពេលជួបទុក្ខលំបាក ហើយ សង្ឃឹមថា បណ្តាសមាគម និងក្រុមហ៊ុនឯកជនផ្សេងៗ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកជួយដល់សង្គម។
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ដឹកនាំសមាជិកបានផ្តល់ជំនួយរួមមាន៖ថវិកាចំនួន៤៩០០ដុល្លារ, អង្ករ២តោន,ជែលលាងដៃ៥០ ដប ,អាកុលដបធំ (500ml)ចំនួន ១១១ដប, អាកុលតូចចំនួន ៤៤៤ដប,ថ្នាំដុសធ្មេញ២០០ដើម,ក្រមា៣៣៣,ថ្នាំពេទ្យ Acetab Paracetamol 500mgចំនួន៧២ប្រអប់,ថ្នាំពេទ្យ Tonk-kkkចំនួន២៤ប្រអប់,ទឹកបរិសុទ្ធកម្ពុជា១០០កេះ, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី៩៤យួរ,អាវរងា១១០អាវ,អាវរងា១១០អាវ ប្រគល់ជូនដល់ឯកឧត្តម រាជ សុភទ្ទធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រក្នុងខេត្តបាត់ដំបង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។
អ្នកស្រី អង់ សុគន្ឋា បានថ្លែងថា អ្នកស្រីបានជួយជាថវិកាមួយចំនួនដល់ស្ថាប័នខាងលើដើម្បីចាត់ចែងជួយសង្គម។ក្នុងនាមជាអគ្គនាយិកា ក្រុមហ៊ុនសាប់កក់សក់ Dengello យើងខ្ញុំនិងអ្នកតំណាងចែកចាយគ្រប់ខេត្តក្រុង មិនមើលរំលងភាពខ្វះខាតរបស់បងប្អូនជួបផលលំបាកទេ។តិចតួចមានប៉ុន្មានយើងជួយតាមភាពជាក់ស្តែងខ្មែរស្រឡាញ់ខ្មែរៗត្រូវតែជួយគ្នា។