សម្រាប់អតិថិជន និងតារាជាច្រើនជំនាន់មួយចំនួន ច្បាស់ជាទទួលស្គាល់នូវស្នាដៃកាត់ដេរ របស់ហាងកាត់ដេរ«ម៉េង ហ័រ» ជាមិនខាន។ ហាងមួយនេះបានបង្កចរន្តល្បីឈ្មោះរាប់សិបឆ្នាំ ព្រោះតែមានគំនិតអភិវឌ្ឍន៍គ្រប់សម័យកាល និងមានរចនាម៉ូដស្អាតៗ គាប់នេត្រាអ្នកគាំទ្រមិនជិនណាយ។យ៉ាង ណាម៉េង ហ័រកាត់ដេរ នៅបន្តមាគ៌ាកំពូលអ្នកច្នៃនេះដដែលមិនបោះបង់ឡើយ។
ការពិតអ្នកដែលជាមេជាង និងជាអ្នកច្នៃបុិនប្រសព្វនេះ គឺជាមនុស្សប្រុសដែល ប្រយុទ្ឋតតាំងមុខរបរនេះតាំងពីនៅវ័យជំទង់។លោកគឺមានឈ្មោះ «ម៉េង ហ័រ» ដែលបានចូលខ្លួនលើវិស័យកាត់ដេរតាំងពីឆ្នាំ២០០០ជាងមក។ នេះជាជំនាញដែល អ្នកស្រុកក្រូចឆ្មា រូបនេះបានតាំងចិត្តតតាំងអត់ធន់ហាត់រៀនតាំងពីនៅក្មេងវ័យ។ ចំណេះជំនាញដែលស្រឡាញ់នេះ ធ្វើអោយលោកម៉េង ហ័រ កាត់ដេរល្បីឈ្មោះក្នុងពិភពកាត់ដេរ ល្បីផ្អើលទាំងតារាមកកាត់និងខ្លះបានលោកជួយឧបត្ថម្ភយកទៅថត សម្តែងក៏ឃើញ។
កម្លោះក្បែរ៤០ឆ្នាំនៅមិនទាន់យកគ្រួសារ លោកម៉េង ហ័រ ថ្លែងថា ការរៀនជំនាញដេរនេះដំបូងលោកកាត់ភាពខ្មាស់ដែរដោយទៅរៀនជាមួយស្រីៗហើយគេចំអន់ញឹកញាប់។តែមិនចាប់អារម្មណ៏ចិត្ត ស្រឡាញ់ត្រូវតែពុះពារ ខំរហូតអាចច្បិចទាញជាមុខរបរបាន។ ភ្ញៀវដែលមកកាត់ភាគច្រើនលោកជាអ្នកច្នៃម៉ូដអោយ គ្រាន់តែប្រាប់ថាចង់បានទម្រង់បែបណាខ្លះត្រួសៗគឺលោកគូជាម៉ូដហើយកាត់បានតែម្តង។ យ៉ាងណាអ្វីក៏ដោយយើងចេះមែន តែពាក្យថារៀនៗដើម្បីខ្លួនឯងអោយចេះ គឺលោកនៅតែរៀនជាប្រចាំព្រោះសម្លៀកបំពាក់ដើរទៅមុខតាមឆ្នាំ។ចឹងយើងក៏ដើរអោយទាន់ដូចបច្ចេកវិទ្យាដែរ ព្រោះថាយើងមានឈ្មោះផ្នែកនេះយូរឆ្នាំត្រូវតែរក្សាជំហរអោយរឹងមាំតទៅមុខទៀត។