នៅទីបំផុតតារាហ្វេសប៊ុកល្បីល្បាញ អ្នកនាង សាន សុខខេង ដែលត្រូវបានហ្វេនហ្វេនទន្ទឹងចង់ឃើញបុត្រភ្លោះរបស់អ្នកនាងនោះ ពេលនេះគឺបានឃើញហើយ ដោយបុត្រភ្លោះប្រុសរបស់អ្នកនាង គឺមសនសុខភាពល្អ និង មើលទៅស្រស់ស្អាតគួរអោយគ្រឺតតែម្ដង។ អ្នកនាងបានសម្រាល និង កំពុងសម្រាកនៅក្នុងមន្ទីរពហុព្យាបាលដ៏ល្បីល្បាញ គឺមន្ទីរពហុព្យាបាល និង សម្ភព អរៀនដា ដែលតារាសិល្បៈ និង តារាហ្វេសប៊ុកល្បីនិយមជ្រើសយកសេវាទៅសម្រាលបុត្រនោះ។
បុត្រភ្លោះរបស់អ្នកនាង សាន សុហេង បានសម្រាលដោយសុវត្ថិ កាលពីថ្ងៃទី
ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង៩យប់។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរព្យាបាល និង សម្ភព អរៀនដា គេកត់សម្គាល់ថា សុខភាពក្រោយពេលសម្រាលរបស់អ្នកនាង សាន សុខខេង និង បុត្រ គឺមានសុខភាពរឹងមាំយ៉ាងខ្លាំង ខណៈដែលកូនប្រុសទាំងពីររបស់អ្នកនាង ក៏មានសុខភាពល្អទាំងបងទាំងប្អូន។ អ្នកនាង គឺជាវត្តមានតារាហ្វេសប៊ុកល្បីឈ្មោះមួយរូបថ្មី ដែលបានទៅសម្រាលបុត្រនៅក្នុងមន្ទីរពហុព្យាបាលមួយនេះ ខណៈដែលអ្នកលេងហ្វេសប៊ុកមិនតិចទេ បង្ហាញការអបអរសាទរចំពោះវត្តមានកូនប្រុសរបស់អ្នកនាង និង បានទាំងសរសើរចំពោះការយកចិត្តទុកដាក់ចំពោះ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលជួយអោយអ្នកនាង និង កូន សម្រាលបានយ៉ាងជោគជ័យ ដោយសុវត្ថិភាពទាំងម្តាយ និងទារក។
ក្រោយពីទទួលបានរូបភាពដ៏ស្រស់ស្អាតដែលបានបង្ហោះលើសង្គមហ្វេសបុកពីមុខមាត់ដ៏គួរអោយស្រលាញ់របស់បុត្រភ្លោះ អ្នកនាង សាន សុខខេង បានធ្វើអោយអ្នកគាំទ្រ និងប្រិយមិត្តនាំគ្នាសរសើ និងមានការចែករំលែងព្រោងព្រាតលើបណ្តាញសង្គម។
គួរបញ្ជាក់ដែរថា អ្នកនាង សាន សុខខេង បានមកប្រើប្រាស់សេវា បង្កកំណើតក្រៅខ្លួននៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដោយអ្នកនាងបានសម្រេចចង់បានបុត្រភ្លោះប្រុស។ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ធ្វើអោយក្តីប្រាថា្នរបស់អ្នកនាង សាន សុខខេង បានសម្រេចដោយជោគជ័យ។ អ្នកនាង សាន សុខខេង បានសម្តែងការពេញចិត្តជាខ្លាំងមកលើ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលជាមន្ទីរពេទ្យ ដ៏ល្បីល្បាញខាងផ្នែកសម្ភព រោគស្រ្តី និងជាពេសបញ្ហាជំងឺលំបាកមានកូន។ ដោយឡែកចំពោះ សម្ភព ដែលអ្នកនាងទទួលសេវានេះ ត្រូវបានគេស្គាល់ថា គឺជាមន្ទីរពហុព្យាបាល និង សម្ភព មួយ ដែលមានវេជ្ជបណ្ឌិតល្បីៗកំពុងបម្រើការក្នុងស្ថាបនជាតិ និង អន្តរជាតិ ដែល មាន ជំនាញ ឯកទេស និង បទពិសោធន៍ ជាច្រើន ឆ្នាំ។ នៅទីនោះ ក៏ត្រូវបានគេដឹងថា មានអនាម័យស្អាត រួមផ្សំ ជាមួយ បរិក្ខារ វេជ្ជសាស្ត្រ ទំនើប ៗ ដោយបន្ទប់ ពិសោធន៍ សាល វះកាត់ បន្ទប់ សំរាល និង បន្ទប់ សំរាក ត្រូវបាន រៀបចំ ដោយ វិស្វករ វេជ្ជសាស្ត្រ បរទេស ដើម្បី ផ្ដល់ បាន នូវ ផាសុកភាព និង គុណភាព នៃ ការព្យាបាល កម្រិត ស្តង់ដារ អន្តរជាតិ ព្រមទាំងសេវាកម្មដ៏ល្អឥតខ្ចោះ។ អរៀនដា ស្តង់ដារសិង្ហបុរី ទីតាំង៖ អគារលេខ9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012 593 789 / 016 593 789