ភ្នំពេញៈ កញ្ញា ស្រីខួច ដែលគេស្គាល់ថាជាក្មេងស្រីម្នាក់ដែលរស់នៅ ខេត្ត កំពង់ ឆ្នាំង ដែលមានការតរស៊ូយ៉ាងខ្លាំង ដោយស្រីខួចជាក្មេងស្រីម្នាក់ដែលនៅពីក្មេងធ្លាប់តែដេីរទូលនំលក់ជាមួយម្ដាយដើម្បីយកលុយទៅសិក្សាក៏ដូចជាផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។
តែមកដល់ពេលនេះដោយមានការតស៊ូនិងប្រឹងប្រែងរបស់ស្រីខួច បានផ្លាស់ប្ដូរជីវិតទៅជាមនុស្សស្រីដែលរឹងមាំហើយប្រែខ្លាចជាថៅកែហាងលក់សំលៀង មួយដែលមានឈ្មោះថា៖ ស្រីខួច ដែលមានទីតាំងរហូតទៅដល់ ៣សាខា ។
កញ្ញា ស្រីខួច បានបន្តថា កញ្ញាជាអ្នករស់នៅភូមិក្បាលដំរី ស្រុកបរិបូណ៍ខេត្ដកពុងឆ្នាំង ដែលមានបងប្អូន៧នាក់ស្រី៣ប្រុស៤កញ្ញា ជាកូនទី៣ នៅក្នុងគ្រួសារ កាលដើមឡើងកញ្ញា បានសិក្សានៅខេត្តស្រុកកំណេីតរបស់កញ្ញា
ដោយសារមានការខ្វះខាតក៏ជំរុញឲ្យចិត្តកញ្ញាផ្លាស់ប្ដូរមកធ្វើការរោងចក្រនៅភ្នំពេញបានរយៈពេល ៩ ឆ្នាំ រហូតដល់កញ្ញាមានគំនិតបើកមុខជំនួញរកសុីដោយខ្លួនឯង។
កញ្ញា បន្តថា មូលហេតុដែលកញ្ញាជោគជ័យបេីកហាង (លក់សំលៀកបំពាក់)មកដល់ពេលនេះ គឺដោយសារមានការជំរុញពីបងប្អូនដូចជាមិត្តភក្កិនិងមនុស្សជុំវិញខ្លួនជាច្រេីន ហេីយអ្វីដែលបន្តអោយកញ្ញាតរស៊ូនោះ គឺកញ្ញាធ្លាប់ទទួលពាក្យសំដីរបស់អ្នកជិតខ្លួនកញ្ញាម្នាក់ បាននិយាយថា”កញ្ញាមិនអាចធ្វើអ្វីបានលើសពីកាងាររាល់ថ្ងៃឡេីយ”ដោយសាពាក្យនោះហេីយធ្វេីអោយកញ្ញាមានចិត្តជំនះនឹងសម្រេចជិតបេីកហាងលក់សំលៀកបំពាក់ព្រោះកញ្ញាជឿជាក់នៅលើខ្លួនឯងដោយកញ្ញាជឿថាកញ្ញាអាចធ្វើវាបានដោយកញ្ញាមានបទពិសោធន៍ជាមួយការកសុីតាំងពីនៅក្មេងមកហេីយ ។
សូមបញ្ជាក់ផងថាកញ្ញាក្រៅពីបើកហាងលក់សំលៀកបំពាក់កញ្ញាសព្វថ្ងៃមានលក់ផលិតផលតាមអនឡាញឡេនិងសម្ភារៈថែរក្សាសម្រស់ជាច្រើនសម្រាប់បុរសនារីជាច្រើនមុខទៀត រាល់ថ្ងៃនេះកញ្ញាបានទទួលភាពជោគជ័យមានហាង(លក់សំលៀកបំពាក់ឈ្មោះ ស្រីខួច)ចំនួន ៣ កន្លែងមកហេីយ ។