រាជធានីភ្នំពេញ: យុវជនម្នាក់មានកម្លាំងពលំមាំមួន មិនព្រមខិតខំធ្វើការងារដោយអំពើសុចរិត បែរជាគិតតែពីដើរលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណផ្ទះជួល៩៩៩ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យ ឈ្មោះ សាន ដេត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មិនមានមុខរបរពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសាធាតុញៀន)។ រីឯជនរងគ្រោះឈ្មោះ អ៊ុក ចាន់នរ: ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះជួល៩៩៩ ស្នាក់នៅផ្ទះជួល៩៩៩ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង័្សយបានដើរចុះឡើង ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចខាងលើ។ ឃើញគួរឲ្យសង័្សយបែបនេះ ទើបសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លាឃាត់ខ្លួនតែម្ដង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកា់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕