រាជធានីភ្នំពេញ៖ ជនសង័្សយ២នាក់បានឃើញជនរងគ្រោះមានការធ្វេសប្រហែស ក៏នាំគ្នាជិះម៉ូតូឆក់យកទូរស័ព្ទ ហើយរត់គេចខ្លួនបាត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ នៅលើទឹកដីសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ តែចុងក្រោយក៏ត្រូវសមត្ថកិច្ចបានដេញក្របួចកជាប់ នាំមកចាត់ការតាមច្បាប់។
មន្រ្ដីនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង័្សយទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំមានផ្ទុកសារធាតុញៀន និងទី២-ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មានផ្ទុកសារធាតុញៀន។
សមត្ថកិច្ច បានបន្ដថា ក្រោយពេលទទួលបានព័ត៌មានបែបនេះ សមត្ថកិច្ចបានចេញទៅធ្វើអន្ដរាគមន៍ ដេញស្ទាក់ចាប់ខ្លួនជនសង័្សយ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលឃាត់ខ្លួនបាន សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ យកមកប្រគល់ជូនជនរងគ្រោះវិញ។ បន្ទាប់មកបាននាំជនសង្ស័យទាំងពីរទៅសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីចាត់ការតាមនីតិវិធី៕