ថ្មីៗនេះអ្នកនាង គង់ សុជាតិ និងស្វាមីជាទីស្រលាញ់បានធ្វើដំណើរកម្សាន្តនៅកោះសង្សារដែលជាកោះលំដាប់អភិជនជន ដែលស្របពេលទៅ Surprised ចូលរួមខួបកំណើតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា គម្រប់អាយុ ៣៣ ឆ្នាំ ដោយមានស្វាមី និង កូនប្រុសសំណព្វចិត្តផងដែល
ដោយឡែក យើងសង្កេតឃើញថាអ្នកនាង គង់សុជាតិនិងលោកជា វិបុល មាន ភាព យ៉ាងផ្អែមល្ហែមហាក់បីដូចជាកំលោះក្រមុំទើបតែផ្តើមស្នេហ៍ក្នុងគ្រាដំបូង ជាមួយការតុបតែងខ្លួនបែបយុវវ័យ មើលទៅពិតជាមានសុភមង្គល ប្រកបដោយ ក្តីសុខ ខ្លាំងៗតែម្តង ជាហេតុធ្វើឲ្យអ្នកអត់គូមិនតិចនាក់នោះលួចច្រណែនប្តីប្រពន្ធមួយគូនេះ។
អ្នកនាងគង់ សុជាតិ បានបង្អួតសម្រស់ក្នុងឈុតសិចស៊ី បង្ហាញរាងយ៉ាងស្រឡូន នៅមាត់សមុទ្រ ដែលមើលទៅពិតជាស្រស់ស្អាតប្លែក និងធ្វើឱ្យសម្រស់របស់អ្នកនាង កាន់តែលេចធ្លោថែមមួយកម្រិតទៀត។ ក្នុងនោះ ក៏មានការសរសើរពីសំណាក់មិត្តភក្តិជាច្រើន ដោយអ្នកខ្លះលើកឡើងថា អ្នកនាង គង់ សុជាតិ នៅតែស្អាត ក្រមុំល្មមៗសុំចាញ់ហើយ។
ក្រោយពីបានឃើញរូបភាពគូស្នេហ៍មួយគូនេះហើយ មានស្ត្រីមិនតិចទេស្រមៃចង់បានជីវិតគូដូចពិធីករ-ការិនីមួយគូនេះ ។ ទោះបីជារៀបការជាមួយគ្នាច្រើនឆ្នាំ និង មានកូនជាចំណងដៃក៏ពិតមែន តែជីវិតប្តីប្រពន្ធរបស់ គង់ សុជាតិ និង លោក ជា វិបុល នៅតែរឹងមាំ និង ល្អូកល្អើនមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ ។ហេីយសង្កេតឃើញថាតាំងពីអ្នកទាំងពីរចាប់ដៃគ្នាមកដល់ពេលនេះយើងតែងតែឃើញអ្នកទាំងពីរបង្ហោះនៅរូបភាពផ្អែមល្ហែមនិងផ្ដល់ភាពកក់ក្ដៅអោយគ្នាទៅវិញទៅមកធ្វើឲ្យមហាជនមិនតិចទេតែងតែច្រណែននឹងគូស្នេហ៍អ្នកទាំងពីរ៕