ខេត្តព្រះសីហនុ៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បានស្លាប់ដោយសារជំងឺអេដស៍ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល នៃអគារបុគ្គលិក ស្ថិតក្នុងក្រុមទី២៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
មន្រ្ដីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ BOB HARJANTO ជនជាតិ ឥណ្ឌូនេស៊ី ឆ្នាំ កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩២។ គាត់មានមុខរបរបុគ្គលិកហ្គោលដិនស៊ី កាន់លិខិតឆ្លងដែនលេខ C1823564 អស់សុពលភាព នៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៣ ទិដ្ឋាការលេខ EEX 1900105606 អស់សុពលភាព នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។ តាមលទ្ធផល នៃការពិនិត្យនេះ គឺមិនមានពាក់ព័ន្ធនឹងបទល្មើសអ្វីទេ គឺជនរងគ្រោះស្លាប់ដោយសារជំងឺអេសដ៍។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានដឹកសាកសពរបស់ជនរងគ្រោះ យកទៅតម្កល់ នៅក្នុងសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ដើម្បីរង់ចាំការសម្រេចពីស្ថានទូតសាមី និងក្រុមគ្រួសាររបស់ជនរងគ្រោះ៕