រដ្ឋធានីវ៉ាស៊ីតោន៖ មន្ទីរបញ្ចកោណអាមេរិក បានសរសេរ នៅក្នុងរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងរយ:ពេល១ទសវត្សរ៍កន្លងមកនេះ កងទ័ពចិនកំពុងតែបង្កើនក្បាលគ្រាប់មហាប្រល័យលោកទ្វេដង ដោយកើនឡើង រហូតដល់២០០គ្រាប់ ដែលអាចបាញ់ពីលើដី សមុទ្រ និងអាកាស។
មន្ទីរបញ្ចកោណ បានបន្ថែមថា ក្រៅពីមានគោលបំណង ដើម្បីឲ្យមានភាពស្មើគ្នាខាងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកនោះ កងទ័ពរំដោះប្រជាជនចិនបានផ្តោតលើប្រតិបត្តិការរួមគ្នា រារាំង ឬកម្ចាត់រាល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក នៅក្នុងអន្តរាគមន៍ជួយតៃវ៉ាន់។ របាយការណ៍ដដែល បញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន កំពុងតែរត់ប្រណាំង ឬនាំមុខគ្រប់ផ្នែក នៃកងទ័ពអាមេរិក ដោយរួមទាំងការសាងសង់នាវាចម្បាំង ផលិតមីស៊ីលបាលីស្ទីក បាញ់នៅលើដី នៅលើទឹក និងប្រព័ន្ធការពារដែនអាកាស។
អ្នកវិភាគឯករាជ្យ បានលើកឡើងថា ការប៉ាន់ប្រមាណជាសាធារណ:អំពីសមត្ថភាពនុយក្លេអ៊ែររបស់ចិន បានសរសេរ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ មានក្បាលគ្រាប់តិចជាង២០០ គ្រាប់ នៅក្នុងឃ្លាំងស្ដុកនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្ដែអ្នកវិភាគ បានប៉ាន់ប្រមាណថា ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទៅ៣០០គ្រាប់ ឬច្រើនជាងនេះ។
មន្ទីរបញ្ចកោណ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែអភិវឌ្ឍកម្លាំងកងទ័ពឲ្យស្មើ ឬខ្លាំងជាងអាមេរិក ដើម្បីរារាំងរាល់សកម្មភាពអន្ដរាគមន៍របស់អាមេរិក។ ចិនមានមហិច្ឆតាចង់បង្កើនឥទ្ធិពល នៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយនឹងនាំតៃវ៉ាន់ជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង់របស់ខ្លួន។ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែស្វះស្វែង យកជ័យជម្នះលើសង្រ្គាម ដែលអាចនឹងកើតឡើងជាមួយនឹងអាមេរិក នៅលើកោះតៃវ៉ាន់នេះថែមទៀតផង៕
——————————-