រដ្ឋធានី Tallinna ៖ កងកាំភ្លើងធំរបស់អាមេរិក ប្រចាំតំបន់អឺរ៉ុប បានធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត នៅក្នុងប្រទេសអេស្ដូនី ចំពេលកងទ័ពជើងទឹករបស់រុស្ស៊ី ត្រៀមនឹងធ្វើសមយុទ្ធថយោធា នៅក្នុងសមុទ្រ Bering Sea ស្ថិតនៅក្បែររដ្ឋអាឡាស្កា (Alaska)។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានចេញផ្សាយ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ថា កងទ័ពអាមេរិក ប្រចាំតំបន់អឺរ៉ុប បានធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត នៅក្នុងប្រទេសអេស្ដូនី កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា នៅក្នុងមូលដ្ឋានយោធាតាប៉ា (Tapa) ប្រទេសអេស្ដូនី ដែលមានចម្ងាយប្រហែល១០៦គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី។ កងកាំភ្លើងធំអាមេរិក កំពុងតែធ្វើតេស្ដកាំភ្លើងធំ ប្រភេទ M270A1 ហើយវាមានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែត ចំនួន១២គ្រាប់ ក្នុងពេលតែមួយផងដែរ។
ជាមួយគ្នានេះ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក បានចាត់ទុកថា នេះគ្រាន់តែជា សមយុទ្ធយោធាធម្មតាៗតែប៉ុណ្ណោះ។ ផ្ទុយពីការអះអាងនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចោទអាមេរិកថា នេះជាសកម្មភាពបង្កហេតុ និងជំរុញឲ្យភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងតំបន់។ សកម្មភាពរបស់កងទ័ពអាមេរិក កំពុងតែគំរាមកំហែងដល់រុស្ស៊ី ផងដែរ។
ជាការកត់សម្គាល់នោះ កងទ័ពអាកាសរបស់រុស្ស៊ី និងអាមេរិក តែងតែហោះស្ទាក់ និងឈ្លបយកការណ៍គ្នាទៅវិញទៅមក។ ជាមួយគ្នានេះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន យន្ដហោះចម្បាំងរុស្ស៊ី បានហោះតាមដេញយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-52 មួយគ្រឿង ឲ្យវិលក្បាលចាកចេញពីព្រំដែនរុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងនា មន្ទីរបញ្ចកោណ អះអាងថា កងទ័ពអាមេរិកប