ខេត្តត្បូងឃ្មុំ ៖ សូមបន្តប្រុងប្រយ័ត្នយក ចិត្តទុកដាក់ចំពោះការប្រេីម៉ូទ័របូមទឹក ដោយសារងាយទទួលរងគ្រោះថ្នាក់ ណាស់ ខណៈ ករណី ដដែលនេះបាន កេីតលេីបុរសម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ បេីទោះក្រុមគ្រួសារព្យាយាមជួយ សង្គ្រោះនាំទៅកាន់មន្ទីរពេទ្យ ។
យោងតាម ប្រភព ព័ត៌មាន អោយដឹងថា បុរស ឈ្មោះជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវ ខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ កាលពី វេលាម៉ោង ១៨៖៣០នាទីថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២០ ។
ប្រភពបន្តថា នៅមុនពេលកេីតហេតុ ជន រងគ្រោះកំពុងជួសជុលម៉ូទ័របាញ់ទឹក រួចរាល់ហើយក៏បាញ់ទឹកសាកនៅកន្លែងទិញជ័រ និងមុខផ្ទះរបស់ខ្លួនបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្ដង ។
ចំពោះករណីនេះ កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្រឡប់និងពេទ្យមណ្ដលសុខភាពចុះពិនិត្យធ្វើការស្រាវជ្រាវ ហេីយបានពិនិត្យនិងសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយឆ្លងចរន្ដអគ្គីសនី ពិតមែន ពុំមាន ពាក់ពន្ធបទល្មើសព្រហ្មទ័ណ្ឌឡើយ។
ធ្វេីកំណត់ហេតុ ចប់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕