ទោះបីជាផលិតផលថែរក្សាសម្រស់នៅលើអនឡាញចេញមកថ្មីៗបន្ថែម និងកំពុងតែរីកដុះដាលដូចផ្សិតក្ដី តែបើក្រឡេកមកមើលផលិតផលរបស់អ្នកនាង ថេសា អគ្គនាយិកាក្រុមហ៊ុន WOMEA Cambodia វិញនៅតែទទួលបានការគាំទ្រពីសំណាក់សុភាពបុរសនារីទាំងឡាយដដែលដោយឈរជើងបានយ៉ាងរឹងមាំល្អ។
និយាយរៀបរាប់ក្នុងកម្មវិធីសិក្ខាសិលាមួយកាលពីពេលថ្មីៗនេះ អ្នកនាង ថេសា ដែលមានឈ្មោះពិតហេង សុវណ្ណភក្តិណា បានឱ្យដឹងថា មូលហេតុដែលអាជីវកម្មគ្រឿងសម្អាងអនឡាញ WOMEA Cambodia ឈរជើងបានយ៉ាងរឹងមាំល្អដូចសព្វថ្ងៃដោយសារតែមានចំណុចពិសេសៗជាច្រើនដូចជា៖
ទី១ ស្រឡាញ់ និងជឿជាក់ជាមួយផលិតផលរបស់យើង៖ មានន័យថា ទោះបីជាផលិផលថ្មីចេញមកក៏ដោយក៏យើងមិនភ័យព្រួយព្រោះ ផលិតផលយើងមានចំណុចពិសេសជាងផលិតផលរបស់គេ។
ទី២ ត្រូវស្មោះត្រង់ជាមួយអតិថិជន៖ ការស្មោះត្រង់ជាមួយអតិថិជនគឺមានសារៈសំខាន់ណាស់ កន្លងមកខាងក្រុមហ៊ុនយើងគឺមានភាពស្មោះត្រង់ជាមួយភ្ញៀវណាស់ ឧទាហណ៍ ប្រសិនបើផលិផលណាប្រើទៅអត់បាត់អាចម៍រុយ១០០ភាគរយ យើងប្រាប់ថាបាត់មិនចង់បានតែលុយពីអតិថិជនហើយលក់កេរ្តិ៍ឈ្មោះក្រុមហ៊ុននោះទេ។
ទី៣ ក្រុមហ៊ុនត្រូវផ្ដល់ទំនុកចិត្តដល់អតិថិជន៖ មានន័យថាក្រុមហ៊ុនត្រូវតែស្របច្បាប់មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវ ពិសេសក្រសួងសុខាភិបាលថាប្រើទៅហើយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក។
ទី៤ ការច្នៃប្រឌិតផលិតផលឲ្យមានភាពខុសប្លែកពីគេ៖ មានន័យថាការវេចខ្ចប់ត្រូវតែល្អស្អាត ទាំងការឌីហ្សាញឡូហ្គូ និងគុណភាពផលិតផលដែលអាចឆកយកបេះដូងអតិថិជនបាន ហេតុដូច្នេះហើយទើបផលិតផលរបស់ WOMEA Cambodia មិនពិបាកធ្វើទីផ្សារព្រោះវាខុសប្លែកពីគេដោយផ្ដោតលើគុណភាពផលិតផលជាចម្បង។
ទី៥ ត្រូវអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ៖ មានន័យថាត្រូវដើរឲ្យទាន់ទីផ្សារព្រោះសម័យនេះគឺជាសម័យឌីជីថល ដូច្នេះយើងត្រូវចំណេះចំនាញក្នុងការប្រកួតប្រជែងលើទីផ្សារអនឡាញ។
អ្នកនាង ថេសា អគ្គនាយិកាក្រុមហ៊ុន WOMEA Cambodia បានបន្ថែមទៀតថា មូលហេតុដែលអ្នកនាង ធ្វើសិក្ខាសិលានេះក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចស្ត្រីកម្ពុជាឲ្យរីកចំរើន ។ ទស្សនវិស័យរបស់ខ្ញុំចង់ឃើញ ស្ត្រីគ្រប់រូបនៅកម្ពុជា ៖
– មានសម្រស់ស្រស់ស្អាតបែបធម្មជាតិ
– មានភាពរឹងមាំផ្លូវចិត្ត ផ្លូវកាយ និង អារម្មណ៍
– មានភាពរឹងមាំផ្នែកសេដ្ឋកិច្ចដោយខ្លួនឯង
– មានចំណេះដឹង និងចំណេះជំនាញលើទីផ្សារអនឡាញ
– មានទំនាក់ទំនងល្អជាមួយសង្គមខាងក្រៅ (មិនមែនជាកង្កែបនៅអណ្តូង)
– គេចផុតពីការមើលងាយពីអ្នកដទៃ
– ក្លាយជាមនុស្សស្រីម្នាក់ដែលមានតម្លៃហើយសង្គមទទួលស្គាល់ ៕