បច្ចុប្បន្ននេះ គេសង្កេតឃើញថាជំងឺបាក់ទឹកចិត ឬ Depression កំពុងកើតមានជាបន្តបន្ទាប់ ដោយក្នុងនោះ ភាគច្រើននៃអ្នកកើតជំងឺនេះ គឺជាយុវវ័យ ។
ចំពោះអាការៈដែលបញ្ជាក់ថាអ្នកកំពុងកើតមានជំងឺបាក់ទឹកចិត្ត ឬ Depression មានដូចជា៖
១. ពិបាកចិត្តដោយគ្មានមូលហេតុ
២. គិតច្រើន
៣. ឧស្សាហ៍ឈឺក្បាល
៤. ឧស្សាហ៍ឈឺក្រពះ
៥. ចង្វាក់បេះដូងឧស្សាហ៍លោតញ៉ាប់
៦. ឆាប់ភ័យរន្ធត់ ឆាប់អន់ចិត្ត ឆាប់យំ
៧. ឧស្សាហ៍សុបិន្តអាក្រក់ ឫ សុបិន្តយូរៗ
៨. មានអារម្មណ៍ពិបាកចិត្តពេលស្តាប់បទ sad ដោយគ្មានមូលហេតុ
៩. ពេលខ្លះពិបាកដកដង្ហើម ឫ ថប់ដង្ហើម ចំណុចខ្លះស្រដៀងនឹងជំងឺគាំងបេះដូងដែរ។
ដូច្នេះប្រសិនបើមិត្តៗយុវវ័យ មានបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះគួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកនេះ៕