ចំណុចតូចៗមួយចំនួននៅលើ iPhone មានបង្កប់នូវអត្ថន័យពិសេស ដែលអ្នកប្រើ iPhone ភាគច្រើនអាចមិនចាប់ភ្លឹកនោះទេ។
ការប្រែប្រួលពេលចុចបិទ/បើក Flash ទូរសព្ទ
អ្នករចនា Interface របស់ប្រព័ន្ធប្រតិបត្តិការ iOS យកចិត្តទុកដាក់សូម្បីតែផ្នែកតូចៗបំផុតលើទូរសព្ទ។ ជាក់ស្ដែងប៊ូតុងបិទ/បើកតូចបំផុតមួយ ដែលស្ថិតនៅលើពិល នៃ Icon សម្រាប់ចុចបិទ/បើកភ្លើង តែងផ្លាស់ប្ដូរទៅតាមការប្រើប្រាស់។ ពេលចុចបើកប៊ូតុងតូចនេះនឹងរំកិលឡើងលើ ហើយពេលចុចបិទវានឹងរំកិលចុះក្រោមវិញ។
Icon នៃកម្មវិធីនាឡិកា
រូប Icon នៃកម្មវិធីនាឡិកា លើ iPhone មានបង្ហាញអំពីពេលវេលា ដែលដូចគ្នានឹងពេលវេលាពិត។
Icon នៃកម្មវិធីថតសំឡេង
មានមនុស្សតិចណាស់ដែលបានដឹងថារូប Icon តំណាងកម្មវិធីថតសំឡេង (Voice Memos) គឺជារូបរលកសំឡេងដែលបង្ហាញចេញនៅពេល គេថតសំឡេងនៃពាក្យ “Apple”។
រូបវ៉ែនតារបស់ Steve Jobs
លោក Steve Jobs តែងតែបានបង្ហាញខ្លួនជាមួយនឹងវ៉ែនតា រួមនឹងអាវយឺត។ ការស្លៀកពាក់របស់លោក Steve Jobs មួយនេះ ត្រូវបានគេយកប្រើសម្រាប់ឌីហ្សាញ Interface របស់ iPhone យ៉ាងពិសេសបំផុត។ ប្រសិនបើអ្នកឧស្សាហ៍ប្រើមុខងារ “Add to Reading List” អ្នកនឹងឃើញថាមុខងារនេះមានរូបវ៉ែនតា ដែលស៊ីគ្នានឹងវ៉ែនតារបស់លោក Steve Jobs៕