មហាសេដ្ឋី និងបុគ្គលអភិជនសំខាន់ដូចជា Elon Musk, Jeff Bezos និង Bill Gates ជាឥស្សរជនលេចធ្លោជាច្រើនរបស់អាមេរិកត្រូវបានរងការវាយប្រហារដោយពួក Hacker ទៅលើគណនី Twitter ក្នុងគោលបំណងលួចយកទិន្នន័យ Bitcoin ជាក់ស្តែង។
ចំណែកគណនីផ្លូវការរបស់មេដឹកនាល្បីៗដូជា លោក បារ៉ាក់អូបាម៉ា លោក Joe Biden និងលោក Kanye West ក៏ត្រូវបានរងនូការវាយប្រហារទៅលើការស្នើសុំជារូបិយប័ណ្ណឌីជីថលផងដែរ។ នៅក្នុងសកម្មភាពវាយប្រហារ ពួក Hacker ចូលប្រើប្រាស់គណនីរបស់បុគ្គលទាំងនោះដោយបង្ហោះសារថា អ្នកគ្រប់គ្នាត្រូវផ្ងើលុយចំនួន ១០០០ ដុល្លារ បន្ទាប់មកពួកគេនិងផ្ញើឱ្យអ្នកវិញចំនួប ២០០០ ដុល្លារ” ។
លោក Jack Dorsey នាយកប្រតិបត្តិបានរបស់ក្រុមហ៊ុន Twitter សរសេរនៅលើអ៊ីធឺណិតថា វាថ្ងៃដ៏លំបាកសម្រាប់ពួកយើងនៅលើបណ្តាញសង្គមធ្វីតធ័ ដូច្នេះយើងកំពុងធ្វើការវិនិច្ឆ័យហើយនឹងចែករំលែកនូវអ្វីដែលយើងអាចធ្វើបានដើម្បីស្វែងរកអ្នកប្រព្រឹត្ត។ ដោយមុននេះ ធ្វីតធ័របានបញ្ឈប់គណនីដែលត្រូវបានគេលួចផ្ទៀងផ្ទាត់ជាច្រើន ព្រមទាំងសម្គាល់ដោយដោយសញ្ញាអាសន្នពណ៍ខៀវ និងរាល់ការស្នើសុំកំណត់លេខសំងាត់ឡើងវិញក៏ត្រូវបានបដិសេធដែរ ហើយមុខងារគណនីមួយចំនួនទៀតត្រូវបានបិទដំណើរការ។