ប្រេសុីល៖ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅថ្ងៃពុធនេះថាលោកនៅតែមានផ្ទុកវីរុសឆ្លងនេះ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តថ្មីមួយថ្ងៃមុន។
មេដឹកនាំស្តាំនិយមរូបនេះបាននិយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមហ្វេសប៊ុកពីសួននៃការិយាល័យរបស់គាត់នាទីក្រុង Brasilia ថា លោកមានសុខភាពល្អជាធម្មតាទេ អរគុណព្រះជាម្ចាស់ តែលោកបានបង្ហាញថាលោកនៅតែផ្ទុកវជ្ជមាននៃវិរុសឆ្លងបន្ទាប់មានការធ្វើតេស្ដកាលពីថ្ងៃពុធ។ រហូតមកដល់ពេលនេះលោក Bolsonaro មិនមានរោគសញ្ញាអ្វីគួរអោយកត់សម្គាល់ទេ នៅពេលលោកបានប្រើប្រាស់ថ្នាំ hydroxychloroquine ដែលប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលអ្នកជំនាញតែងតែលើកឡើថាវាប្រភេទថ្នាំអាវុធមុខពីរ។ ការិយាល័យសារព័ត៌មានប្រធានាធិបតីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថាលោក Bolsonaro ដែលមានអាយុ ៦៥ ឆ្នាំកំពុងស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់នឹងស្ថិតនៅដាច់ឆ្ងាយពីគេនៅឯគេហដ្ឋានផ្លូវការរបស់គាត់ឯ Alvorada ជាកន្លែងដែលលោកនឹងបន្តធ្វើការតាមរយៈសន្និសីទវីដេអូ។
នាពេលថ្មីៗនេះ ប្រធានាធិបតីខាងស្តាំដែលបានបង្កឱ្យមានភាពចម្រូងចម្រាសដ៏ធំនៅក្នុងប្រទេសប្រេស៊ីលចំពោះវិធានការណ៍ដាក់បង្ខាំងប្រទេសម្តងហើយម្តងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះអាចធ្វើអោយសេដ្ឋកិច្ចប្រឈមនិងបញ្ហាធ្ងនធ្ងរ។ រហូតមកដល់ពេលនេះ ប្រេស៊ីលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេលំដាប់ទី ២ លើពិភពលោកដោយសារវីរុសបន្ទាប់ពីសហរដ្ឋអាមេរិកដោយមានមនុស្សស្លាប់ជាង ៧៤.០០០ នាក់ និងមនុស្សចំនួន១,៩ លានាក់កំពុងមានសញ្ញាវិជ្ជមាន។