អាមេរិក៖ក្នុងថ្ងៃថ្មីនេះរដ្ឋ ផ្លរីដា បានជាប់នូវកំណត់ត្រាថ្មីនៃអ្នកឆ្លងប្រចាំថ្ងៃកើនឡើងរហូតដល់ ១៥២៩៩ ករណីក្នុងរយៈពេល ២៤ ម៉ោងពោលគឺប្រហែលមួយភាគបួននៃការឆ្លងមេរោគប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិកនៅទូទាំងប្រទេស។
រដ្ឋដែលមានប្រជាជនអាមេរិករស់នៅត្រឹមតែ ៧% បានកើនលើសកំណត់ត្រាប្រចាំថ្ងៃខ្លាំង ពោលគឺកើនឡើងលើស រដ្ឋកាលីហ្វ័រញ៉ា ដែលជាប់កំណត់ត្រាកាលពីថ្ងៃមុន។ រដ្ឋផ្លរីដាដែលបានចាប់ផ្តើមដកការរឹតត្បិតលើមេរោគឆ្លងកាលពីខែឧសភាបានបង្ហាញថា បញ្ហាមេរោគឆ្លងបង្ករអោយមានភាពងាយរងគ្រោះខ្លាំងទៅលើវិស័យទេសចរណ៍ និងប្រជាជនវ័យចំណាស់ ក្នុងនោះរដ្ឋផ្លរីដាក៏រកឃើញនូវចំនួនស្លាប់ថ្មីកើនឡើងចំនួន ៤៥ នាក់បន្ថែមទៀត។
យោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថារដ្ឋនេះនឹងស្ថិតនៅលំដាប់ទីបួនក្នុងពិភពលោកសម្រាប់ករណីថ្មី ដូច្នេះមន្ទីរពេទ្យជាង ៤០ នៅរដ្ឋផ្លរីដាកំពុងតែបំពេញសកម្មភាពយ៉ាងខ្លាំងដើម្បីឆ្លើយតបជាមួយការកើនឡឡើងនៃជំងឺឆ្លងនេះ។ អ្វីដែលចម្លែកកាលពីថ្ងៃសៅរ៍លោកប្រធានាធិបតី ដូណាល់ត្រាំ បានបង្ហាញខ្លួនពាក់ម៉ាសជាសាធារណៈជាលើកដំបូងបន្ទាប់ពីធ្វើដំណើរទស្សនៈកិច្ចទៅមើលមន្ទីរពេទ្យយោធា Walter Reed នៅខាងក្រៅទីក្រុង Washington ដែលជាកន្លែងដែលគាត់បានជួបទាហាននិងបុគ្គលិកសុខាភិបាលដែលរងរបួស។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានចំនួនលើសពីចំនួនសរុបប្រចាំថ្ងៃកកើនឡើងដល់ ៦០.០០០ ករណីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈរដ្ឋផ្សេងទៀតរួមមានរដ្ឋឋ អារីហ្សូណា, កាលីហ្វ័រញ៉ា និងរដ្ឋតិចសាស់ នៅតែបន្តឃើញមានករណីកើនឡើង ដោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣៤.០០០ នាក់ចាប់តាំងពីថ្ងៃរីករាដាល់កើតមាន។