កូរ៉េ៖សអភិបាលក្រុងសេអ៊ូលដែលជាអតីតមេធាវីការពារសិទ្ធិមនុស្សនិងជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងដ៏មានសក្តានុពល ត្រូវបានគេប្រទះឃើញស្លាប់តែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានរងនូវការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។
សាកសពរបស់លោកត្រូវបានគេរកឃើញនៅព្រឹកថ្ងៃសុក្រនៅលើភ្នំមួយនៃរដ្ឋធានីស្ថិតក្បែរគេហដ្ឋាបរបស់គាត់ បង្ករអោយមានការភ្ញាក់ផ្អើល និងត្រូវបានគេសង្ស័យថា អាចជាករណីឃាតកម្ម ស្របពេលដែលលោកកំពុងរងការចោទប្រកាន់ពពីស្រ្តីម្នាក់ទាក់ទងនិងការរំលោភបំពានផ្លូវភេទ។ ដំបូងឡើយប៉ូលីសបានដាក់ការសង្ស័យថាលោកត្រូវបានធ្វើឃាតដោយខ្លួនឯង នៅពេលភស្តុភាងមួយចំនួននៅកន្លែងកើតហេតុមិនបានបញ្ជាក់ច្បាស់លាស់ នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង។ ប៉ុន្តែក្នុងអំឡុងពេលបាត់ខ្លួនកូនស្រីរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍បានព្យាយាមទាក់ទងគាត់ តែដោយបន្សល់ទុកសារដែលស្តាប់ទៅដូចជាពាក្យចុងក្រោយ។
យោងតាមឯកសារដែលអះអាងជាសេចក្តីថ្លែងការណ៍របស់នារីរងគ្រោះឈ្មោះ Park ដែលធ្វើការជាលេខាផ្ទាល់របស់គាត់ចាប់ពីឆ្នាំ ២០១៥ បានចោទប្រកាន់គាត់បានប្រព្រឹត្តការយាយីផ្លូវភេទ និងកាយវិការមិនសមរម្យអំឡុងម៉ោងធ្វើការ រួមទាំងទទូចឲ្យនាងធ្វើសកម្មភាពស្មោគគ្រកនៅក្នុងបន្ទប់គេងដែលនៅជាប់ការិយាល័យរបស់គាត់។ បន្ទាប់មកលោកបានធ្វើការគំរាមតាមរយៈរូបអាក្រាត និងបញ្ចេញមតិអសុរសនៅលើកម្មវិធីផ្ញើសារលើនាង។ ប៉ុន្ដែទាក់ទងនិងការស្លាប់នេះ ត្រូវបាននាងឆ្លើយបដិសេធ ហើយប៉ូលីសក៏មិនទាន់អាចបញ្ជាក់លំអិតទាក់ទងនិងការស្លាប់របស់គាត់នៅឡើយទេ។