អាមេរិក៖តាមការចេញផ្សាយសារព័ត៌មាន Yahoo News ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថានិស្សិតពេទ្យអាមេរិកាំងម្នាក់ត្រូវបានឃុំខ្លួនដោយគ្មានការជំនុំជម្រះនៅក្នុងពន្ធនាគារអេហ្ស៊ីបអស់រយៈពេលជិត ៥០០ ថ្ងៃត្រូវបានដោះលែងហើយបានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
យោងតាមក្រុមអ្នកសេរីភាពនិយម ដែលគាំទ្រក្នុងយុទ្ធនាការទាមទាររដោះគាត់ បានអោយដឹងថាការដោះលែងលោក Mohamed Amashah ជាពលរដ្ឋអាមេរិកាំងពីទីក្រុង New Jersey នៃប្រទេសអេស៊ីប ធ្វើឡើងបន្ទាប់ពីមានសម្ពាធជាច្រើនខែពីរដ្ឋបាល Trump កន្លងមក។ ក្រសួងការបរទេសបាននិយាយថា“ យើងសូមស្វាគមន៍ចំពោះការដោះលែងពលរដ្ឋអាមេរិក Mohamed Amashah ពីការឃុំឃាំងរបស់អេហ្ស៊ីប ហើយសូមអរគុណអេហ្ស៊ីបចំពោះកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍របស់គាត់” ។
ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Sen. Jim Risch of Idaho បានលើកឡើងដោយផ្ទាល់អំពីបញ្ហាជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ជាមួយក្រសួងការបរទេសអេហ្ស៊ីបកាលពីសប្តាហ៍មុន។ សូមបញ្ជាក់ថា ការចាប់ខ្លួនរបស់គាត់ត្រូវបានធ្វើឡើងកាលពីខែមីនាឆ្នាំមុន នៅពេលលោកកំពុងឈរតែម្នាក់ឯងនៅទីលានជាចំណុចកណ្តាលនៃការបះបោរនានិទាឃរដូវនៅអារ៉ាប់កាលពីឆ្នាំ ២០១១ របស់អេហ្ស៊ីប ដោយមានដោយសរសេរអក្សរនៅលើបដារថា “ សេរីភាពសម្រាប់អ្នកទោសនយោបាយទាំងអស់” ។ បន្ទាប់មកគាតត្រូវបានគេចាប់បញ្ជូនទៅឃុំខ្លួនអស់រយៈពេល ១៦ ខែ។ ប៉ុន្មានឆ្នាំមកនេះអេស៊ីបកំពុងរងការស្អប់ខ្ពើមការ និងរិះគន់យ៉ាងខ្លាំង អំពីការបំបិទស៊េរីភាពបញ្ចេញមតិដោយមានមនុស្សរាប់ពាន់នាក់ត្រូវបានជាប់ពន្ធនាគារ។ វាកំពុងបង្ករអោយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកទោសទាំងអស់ ខណៈរដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់ ក្នុងកំឡុងរាត្បាតនៃជំងឺ។