អ៊ីរ៉ាក់៖តាមការចេញផ្សាយសារព័ត៌មាន The Guardian News ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២២០ ក្រុមមន្ត្រីសន្តិសុខអ៊ីរ៉ាក់បាននិយាយថាអ្នកជំនាញអ៊ីរ៉ាក់ម្នាក់ជាអ្នកនាំពាក្យក្រុមរដ្ឋអ៊ីស្លាមនិយម ព្រមទាំងក្រុមសកម្មប្រយុទ្ធដទៃទៀតត្រូវបានបាញ់សម្លាប់នៅទីក្រុងបាកដាដ ក្នុងកំឡុងពេលការវាយប្រហារមួយធ្វើឡើងដោយក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។
អ្នកនៅក្នុងហេតុការណ៍បាននិយាយថាក្នុងលក្ខខណ្ឌដ៏គ្រោះថ្នាក់នោះក្រុមខ្មាន់កាំភ្លើងបានបើកម៉ូតូបាញ់ទៅលើលោក Hisham al-Hashimi អាយុ ៤៧ ឆ្នាំ ចំនួនប្រាំគ្រាប់កាលពីថ្ងៃច័ន្ទនៅខាងក្រៅផ្ទះរបស់គាត់នៅតំបន់ Zeyouneh នៃទីក្រុង Baghdad បន្ទាប់មកគាត់ត្រូវបានគេរាយការណ៍បានស្លាប់នៅមន្ទីពេទ្យ។
លោក al-Hashimi គឺជាអ្នកវិភាគសន្តិសុខសង្គមដ៏ល្បីឈ្មោះមួយដែលគេគោរព តែងតែបង្ហាញខ្លួនជាទៀងទាត់នៅលើកញ្ចក់ទូរទស្សន៍អ៊ីរ៉ាក់ហើយជំនាញរបស់គាត់ត្រូវបានទទួលស្គាល់ដោយមន្រ្តីរដ្ឋាភិបាល អ្នកសារព័ត៌មាននិងអ្នកស្រាវជ្រាវ។ ព័ត៌មាននៃការសម្លាប់លោកបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈអ្នកស្រាវជ្រាវអ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងអ្នកដទៃទៀតយកទៅចុះផ្សាយលើបណ្តាញសង្គមដើម្បីសម្តែងសមានទុក្ខ។ ប្រធានបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់គឺលោកស្រី Jeanine Hennis-Plasschaert បានសម្តែងការភ្ញាក់ផ្អើលចំពោះការធ្វើឃាតនេះហើយបាននិយាយនៅក្នុងសារធ្វីតធឺរមួយលោកស្រីបានអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ាក់ឲ្យស្វែងរកជនល្មើសឲ្យបានឆាប់និងនាំពួកគេទៅកាន់តុលាការ។