ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន The Guardian News ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមដាក់ឲ្យមានច្បាប់សន្តិសុខថ្មីលើទឹកដីហុងកុងនាពេលថ្មីៗនេះ បុរសវ័យ ២៣ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននិងបានក្លាយជាមនុស្សទីមួយកាលពីថ្ងៃច័ន្ទដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់ ហើយអាជ្ញាធរបានប្រកាសលុបចោលមុខវិជ្ជាអក្សរសាស្ត្រពីបណ្ណាល័យនិងសាលារៀនណាដែលមានលក្ខណៈញុះញង់។
ច្បាប់ដែលត្រូវបានកំណត់កាលពីសប្តាហ៍មុន និងធ្វើការហាមដាច់ខាត់រាល់ការ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងទីក្រុងហុងកុង បើសិនជាកើតមានត្រូវចាត់ទុក ជាសកម្មភាពខុសច្បាប់ទាំងអស់ដែលរដ្ឋាភិបាលយល់ថាជាការធ្វើអបគមន៍ការបះបោរ ឬភេរវករ រួមទាំងការចូលរួមអន្តរាគមន៍ពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។ សម្មភាពខុសច្បាប់ទាំងនោះរួមមាន ការស្រែកជាពាក្យស្លោក ឬលើកបដានិងទង់ជាតិដែលទាមទារឯករាជ្យភាពរបស់ទីក្រុងគឺជាការបំពានច្បាប់ដោយមិនគិតពីអំពើហឹង្សាដែលត្រូវបានប្រើប្រាស់។ ការពិន័យអតិបរមាគឺការជាប់ពន្ធនាគារអស់មួយជីវិត។ ចាប់តាំងពីច្បាប់នេះចូលជាធរមានរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថាពាក្យស្លោកនៃការតវ៉ាដែលមានឈ្មោះថា«រំដោះហុងកុងបដិវត្តនៃសម័យកាលរបស់យើង» វាត្រូវបានដាក់ជាបទឧក្រិដ្ឋ។
លោក Tong Ying-kit ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងកាលពីថ្ងៃច័ន្ទដោយចោទប្រកាន់ពីបទភេរវកម្មនិងញុះញង់ តែលោត្រូវបានគេបដិសេធអោយនៅក្រៅឃុំ។