អ៊ីតាលី៖ តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ប្រទេសអ៊ីតាលី បានផ្តល់ ការអនុញ្ញាត ឱ្យជនចំណាក ស្រុកចំនួន ១៨០ នាក់ដែល ត្រូវបានជួយសង្គ្រោះ ពីសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅ លើនាវាគ្រប់គ្រង ដោយក្រុមសប្បុរសធម៌ ចុះចតលើកំពង់ផែរបស់ខ្លួន។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីនាវាបានពនាចរណ៍នៅលើសមុទ្យអស់រយៈពេលជាងមួយសប្តាហ៍។ ស្របពេលមានការប្រកាសពីភាពអាសន្នកាលពីថ្ងៃសុក្រដោយលើកឡើងពីការភ័យខ្លាចចំពោះសុវត្ថិភាពទាំងជនចំណាកស្រុក និងនាវិកដែលស្ថិតនៅលើនាវានោះ។
ជនចំណាកស្រុកទាំងនេះត្រូវបានបញ្ជូនទៅកាន់នាវារដ្ឋាភិបាលមួយនៅក្រុង vessel នៅថ្ងៃចន្ទហើយនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ខណៈពេលគ្រូពេទ្យកំពុងធ្វើតាមដានសុខភាពរបស់ពួកគេ ហើយលទ្ធផលត្រូវបានគេរំពឹងទុកថានិងបង្ហាញនូវថ្ងៃច័ន្ទនេះ។
ជនចំណាកស្រុកទាំងនេះភាគច្រើនមកពីប្រទេសរួមមាន ប៉ាគីស្ថាន អេរីទ្រា និងនីហ្សេរីយ៉ា។ ពួកគេបានភៀសខ្លួនចេញពីឆ្នេរប្រទេសលីប៊ីនៅពេលដែលពួកគេត្រូវបានជួយសង្គ្រោះជាបួនក្រុមដាច់ដោយឡែកពីគ្នានៅថ្ងៃទី ២៥ និង ៣០ មិថុនា។ ពួកគេរួមមានអនីតិជន ២៥ នាក់ ដែលភាគច្រើនផ្សេងទៀតជាមនុស្សពេញវ័យនិងស្ត្រីពីរនាក់រួមទាំងម្នាក់ដែលមានផ្ទៃពោះ៕