អាមេរិក៖តាមការចេញផ្សាយសារព័ត៌មាន CNA ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំកាលពីនៅថ្ងៃព្រហស្បតិ៍បានបង្ហាញនូវសុទិដ្ឋិនិយមមួយថាសហរដ្ឋអាមេរិកនឹងចេញវ៉ាក់សាំងការពារវីរុសប្រល័យ លោកប្រភេទថ្មីនេះក្នុងពេលឆាប់ខាងមុខ តាមរយៈអ្នកជំនាញរបស់ចំនួន បីនាក់។
តាមរយៈព្រឹត្តិការណ៍មួយនៅឯសេតវិមានលោកត្រាំអះអាងថា សហរដ្ឋអាមេរិកនឹងទទួលបាននូវវ៉ាកសាំងប្រភេទថ្មីក្នុងពេលឆាប់ៗខាងមុខ ពីអ្នកជំនាញរបស់លោកទាំងបីនាក់ តែលោកមិនបានបញ្ជាក់ព័ត៌មានលម្អិតថាពួកគេទាំងបីនាក់ជានរណានៅឡើយ។
នាយកវិទ្យាស្ថានសុខភាពជាតិអាមេរិកលោកវេជ្ជបណ្ឌិត Francis Collins បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាលោកមានសុទិដ្ឋិនិយមចំពោះកម្មវិធីបង្កើនល្បឿនវ៉ាក់សាំងរបស់រដ្ឋបាល Trump មានឈ្មោះថា“ Operation Warp Speed” អាចបង្កើតវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ប្រឆាំងជំងឺនេះនៅចុងឆ្នាំ ហើយអាចបំពេញតាមគោលដៅផលិតបានចំនួន ៣០០ លានដូសនៅត្រឹមដើមឆ្នាំ ២០២១ ។ លោកបានបន្ដទៀតថា សហរដ្ឋអាមេរិកមានគោលបំណងពន្លឿនការធ្វើតេស្ដអោយបានលឿនបំផុតក្នុងកំឡុងខែកញ្ញា ដើម្បីអាចមានលទ្ធភាពបើកសាលារៀននិងបើកព្រឹត្តិការណ៍កីឡាឡើងសំខាន់ៗ វិញផងដែរ។