Month: April 2022

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវចុះបង្ក្រាបក្រុមជនសង្ស័យដែលឆក់ លួច ប្លន់ យ៉ាងសកម្មនៅរាជធានីភ្នំពេញ

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវចុះបង្ក្រាបក្រុមជនសង្ស័យដែលឆក់ លួច ប្លន់ យ៉ាងសកម្មនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចឆក់ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកអធិការរងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យ៣នាក់។ការចុះបង្ក្រាបនេះធ្វើទើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ខែមេសាឆ្នាំ២០២២ត្រង់ចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាការចុះបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាលួចឆក់ប្លន់ទ្រព្យសម្បត្តិឬម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញនេះគឺមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់រហូតមានការស៊ើបអង្កេតពីសមត្ថកិច្ចឈានដល់ការឆ្មក់ចុះបង្ក្រាបតែម្តង។ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់(ស្រីម្នាក់)និងដកហូតវត្ថុតាងរួមមានស្លាកលេខម៉ូតូមួយចំនួននិងមួកសុវត្ថិភាពមួយចំនួនផងដែរ។បច្ចុប្បន្នក្រុមជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការស៊ើបសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

នៅចាំទេ វត្តមាន Kim Yu-Na ពីទេវតាជិះស្គីលើទឹកកក និងជាពិធីកររបស់កូរ៉េខាងត្បូង

នៅចាំទេ វត្តមាន Kim Yu-Na ពីទេវតាជិះស្គីលើទឹកកក និងជាពិធីកររបស់កូរ៉េខាងត្បូង

ជឿថាឈ្មោះ Kim Yu-Na អតីតនារីជិះស្គីលើទឹកកកសញ្ជាតិកូរ៉េខាងត្បូង ប្រិយមិត្តនៅតែស្គាល់ ទោះបីជានាងបានងាកចេញពីគ្រប់ការប្រកួតតាំងពីដើមឆ្នាំ 2014 ក៏ដោយ។ បច្ចុប្បន្នក្នុងវ័យ៣១ឆ្នាំ នាងនៅតែមានប្រជាប្រិយភាពក្នុងប្រទេស នាងក៏បានក្លាយជាមនុស្សដែលគេស្គាល់កាន់តែទូលំទូលាយនៅពេលប្រែខ្លួនទៅជាការងារបង្ហាញម៉ូដ និងពិធីករផ្សាយពាណិជ្ជកម្ម។ រួមទាំងការធ្វើជាតួសម្តែងក្នុងកម្មវិធីជិះស្គីទឹកកកដ៏ធំមួយ ។ សម្រាប់អតីតនារីជិះស្គីលើទឹកកកបានក្លាយជាការចាប់អារម្មណ៍បន្ទាប់ពីក្លាយជាអត្តពលិកកូរ៉េខាងត្បូងដំបូងគេ ដែលបានឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2010 នៅទីក្រុង Vancouver ប្រទេសកាណាដា ...

អាឡឺម៉ង់កែសម្រួលគោលនយោបាយរបស់ខ្លួន យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ទៅជួយអ៊ុយក្រែន ជាលើកដំបូង

អាឡឺម៉ង់កែសម្រួលគោលនយោបាយរបស់ខ្លួន យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ទៅជួយអ៊ុយក្រែន ជាលើកដំបូង

ប្រទេសអាឡឺម៉ង់បានធ្វើការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយនិងបានយល់ព្រមបញ្ជូនរថក្រោះប្រឆាំងយន្តហោះទៅអ៊ុយក្រែន ដើម្បីដោះស្រាយជាមួយរុស្ស៊ី នេះជាលើកទីមួយហើយ ដែលអាល្លឺម៉ង់យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ទៅអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាម។ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា លោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំមន្ត្រីវាយលុកអន្តរជាតិនៅឯមូលដ្ឋានទ័ពអាកាស Rumstein នៅថ្ងៃអង្គារទី26ខែមេសាឆ្នាំ2022ថាអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះប្រឆាំងយន្តហោះ Gepard ដើម្បីជួយអ៊ុយក្រែន។ “យើងបានសម្រេចចិត្តកាលពីម្សិលមិញ យើងនឹងគាំទ្រអ៊ុយក្រែនជាមួយនឹងប្រព័ន្ធប្រឆាំងយន្តហោះ។ នេះជាអ្វីដែលអ៊ុយក្រែនត្រូវការនាពេលនេះ ដើម្បីការពារដែនអាកាសរបស់ខ្លួនពីដី។ ...

កម្លាំងនគរបាលខណ្ឌមានជ័យបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៣នាក់យកមកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

កម្លាំងនគរបាលខណ្ឌមានជ័យបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៣នាក់យកមកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខេមេសាឆ្នាំ២០២២ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២២វេលាម៉ោង០០៖៥០នាទីរំលងអាធ្រាត្រកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន០៣នាក់នៅចំណុចមុខធនាគារកាណាឌីយ៉ាផ្លូវជាតិលេខ២ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្មេងទំនើងចំនួន០៣នាក់៖ ទី១.ឈ្មោះ វន វីរៈ ភេទប្រុស។ទី២.ឈ្មោះ សួន ណារ៉េត ភេទប្រុស។ទី៣.ឈ្មោះ ...

ទីក្រុងមូស្គូខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីចក្រភពអង់គ្លេសបាននិយាយថាគ្មានបញ្ហាទេបើអ៊ុយក្រែនប្រើអាវុធអង់គ្លេសវាយប្រហាររុស្ស៊ី

ទីក្រុងមូស្គូខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីចក្រភពអង់គ្លេសបាននិយាយថាគ្មានបញ្ហាទេបើអ៊ុយក្រែនប្រើអាវុធអង់គ្លេសវាយប្រហាររុស្ស៊ី

រដ្ឋាភិបាលរុស្ស៊ីចោទអង់គ្លេស ថាពួកគេកំពុងញុះញង់អ៊ុយក្រែនឱ្យវាយប្រហារលើសំណង់នានានៅលើទឹកដីរបស់ពួកគេ។ និងត្រៀមវាយប្រហារអនុរដ្ឋមន្ត្រីការពារជាតិរបស់ BBC លោក James Heepey បាននិយាយនៅថ្ងៃអង្គារទី26ខែមេសាឆ្នាំ2022ថានឹងមិនមានបញ្ហាអ្វីនោះទេប្រសិនបើអ៊ុយក្រែនប្រើប្រាស់អាវុធដែលពួកគេបានប្រគល់ឱ្យ។ការវាយប្រហារលើគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ីដោយសារតែការវាយប្រហារសម្រាប់ផ្លូវផ្គត់ផ្គង់គឺជាផ្នែកមួយនៃសង្រ្គាម។ហើយរុស្ស៊ីអះអាងថាណាតូកំពុងប្រយុទ្ធជាមួយរុស្ស៊ីគឺមិនសមហេតុសមផលប្រទេសលោកខាងលិចបានបរិច្ចាគជំនួយយោធារាប់រយលានផោនដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ។ បន្ទាប់ពីកងទ័ពរុស្ស៊ីចូលឈ្លានពាន រដ្ឋាភិបាលវិមានក្រឹមឡាំងបានអះអាងដូច្នេះថា កងទ័ពអ៊ុយក្រែនបានវាយប្រហារម្តងហើយម្តងទៀតលើគោលដៅនានាក្នុងទឹកដីរបស់ពួកគេ។ រួមទាំងឃ្លាំងប្រេងនៅ Belgorod ប៉ុន្តែខាងអ៊ុយក្រែនមិនដែលបញ្ជាក់ជាផ្លូវការទេ។ការលើកឡើងចុងក្រោយរបស់លោក Heppey បានបង្កការខឹងសម្បារពីក្រសួងការពារជាតិរុស្ស៊ី។ ដោយចោទថាចក្រភពអង់គ្លេសកំពុងញុះញង់អ៊ុយក្រែនឲ្យវាយប្រហារអគារនានានៅលើទឹកដីរបស់ខ្លួន ហើយថា កងទ័ពរបស់ប្រទេសនេះបានត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារកណ្តាលនៃការសម្រេចចិត្តខាងគោលនយោបាយក្នុងក្រុងគៀវ។ជាមួយនឹងអាវុធដែលមានភាពជាក់លាក់ខ្ពស់កាលពីព្រឹកថ្ងៃចន្ទរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei ...

ទីបំផុត សំណុំរឿងរបស់ Tangmo ត្រូវបានបិទបញ្ចប់ ហើយទាំងនេះគឺជាការសរុបក្ដីរបស់ប៉ូលិស

ទីបំផុត សំណុំរឿងរបស់ Tangmo ត្រូវបានបិទបញ្ចប់ ហើយទាំងនេះគឺជាការសរុបក្ដីរបស់ប៉ូលិស

បន្ទាប់ពីចំណាយពេលក្នុងការស៊ើបអង្កេតរយៈពេល ជាង ២ខែ ទាក់ទងនឹងសំណុំរឿងនៃការស្លាប់របស់ TangmoNidaមកពេលនេះស្នងការរងនគរបាលប៉ុស្តិ៍ទី១និងក្រុមពាក់ព័ន្ធនឹងករណីបានបង្ហាញពីរបាយការណ៍សរុប និងប្រកាសបិទក្ដីចប់ជាស្ថាពរហើយ។ស្ថិតក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ បានឲ្យដឹងថាប៉ូលិសក្រុងNonthaburiបានស៊ើបអង្កេតករណីនេះអស់រយៈពេលជាង២ខែដោយបានសម្ភាសសាក្សីផ្ទាល់និងអ្នកជាប់ពាក់ព័ន្ធចំនួនជាង១៤០នាក់ឯកសារធំៗចំនួន៨ស្មើនឹងជាង១ពាន់ទំព័រព្រមទាំងប្រមូលបានវត្ថុតាងផ្សេងៗ រូបភាព CCTV ពីកាមេរ៉ាចំនួន ៧០ និងឃ្លីបជាង ២០០។ លោកឧត្តមសេនីយ៍ទោJirapatPhumchitមេបញ្ជាការនគរបាលទី១បានបញ្ជាក់ថាករណីនេះត្រូវបានបញ្ចប់ហើយ មិនមានការស៊ើបអង្កេតបន្ថែមទៀតទេ ហើយនឹងប្រកាសបិទសំណុំរឿងតាមការគ្រោងទុកដំបូងនៅម៉ោង ១២និង៣០នាទីថ្ងៃទី២៦មេសា ឆ្នាំ២០២២។ចំពោះករណីរបស់តារាសម្តែងTangmoNidaដែលបានធ្លាក់ពីលើទូកល្បឿនលឿន(Speedboat)ចូលក្នុងទឹកទន្លេចៅប្រៈយ៉ាដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ។ ...

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

នៅក្នុងពិធីព្យុហយាត្រា នាយប់ថ្ងៃទី ២៥ខែមេសា ប្រមុខដឹកនាំ កូរ៉េខាងជើង លោកគីមជុងអ៊ុនបានបញ្ជាក់ថាលោកនឹងពង្រឹងកម្លាំងអាវុធបរមាណូយុទ្ធសាស្ត្រហើយកម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច។សារព័ត៌មានKCNAរបស់កូរ៉េខាងជើងបានដកស្រង់ការប្រកាសរបស់មេដឹកនាំគីមជុងអ៊ុនក្នុងពិធីដង្ហែក្បួនព្យុហយាត្រាខួបគម្រប់៩០ឆ្នាំថ្ងៃបង្កើតកងទ័ព ថា «យើងនឹងបន្តអនុវត្តយុទ្ធសាស្ត្រ និងការអភិវឌ្ឍអាវុធបរមាណូក្នុងល្បឿនលឿនបំផុតដែលអាចធ្វើទៅបាន»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៩០ នៃការបង្កើតទ័ពកូរ៉េខាងជើង ហើយយោធាកូរ៉េខាងត្បូងបានទទួលស្គាល់ដែរថា ទាហានកូរ៉េខាងជើងពិតជាបានធ្វើព្យុហយាត្រាយោធាដ៏ធំកាលពីថ្ងៃចន្ទ។ បើតាមប្រភពពីយោធាកូរ៉េខាងត្បូង, ព្យុហយាត្រាយោធានេះ បានចាប់ផ្តើមធ្វើនៅឯទីលានមួយ ស្ថិតនៅកណ្តាលទីក្រុងព្យុងយ៉ាង ...

មេការលេង១ក្បាច់ ! ថៅកែខារ៉ាអូខេ វ័ណ្ឌកដូចត្រីជាប់មង…

មេការលេង១ក្បាច់ ! ថៅកែខារ៉ាអូខេ វ័ណ្ឌកដូចត្រីជាប់មង…

ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសុខនិមលនាយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ក្រោយការសាកសួរជនសង្ស័យលំអិតលើបុរស ស្ត្រីចំនួន២១នាក់សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាល្មើសចំនួន២នាក់បានពាក់ព័ន្ធផ្ទាល់ក្នុងករណីរក្សាទុកនិងជួញដូរគ្រឿងញៀននៅក្នុងក្លឹបខារ៉ាអូខេសាច់អាំងរតន:ភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងហើយក៏នាំខ្លួនរួចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ ។ ចំណែកបុរសស្ត្រីចំនួន១៩នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធប្រយោលត្រូវនគរបាលជំនាញអនុវត្តវិធានការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឍប់រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។លោកនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានបន្តថា÷ជនសង្ស័យដែលពាក់ព័ន្ធផ្ទាល់ទាំង ២នាក់ខាងលើ មានឈ្មោះទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំរស់នៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងជាមេការនិងជាអ្នកជួញដូរ រក្សាទុកគ្រឿងញៀនផ្ទាល់និងជនសង្ស័យម្នាក់ទៀតឈ្មោះជាសុខមុន្នីភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថៅកែជួលទីតាំងធ្វើអាជីវកម្មខារ៉ាអូខេ។ លោកនាយការិយាល័យជំនាញបន្តទៀតថា÷ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះបានឆែកឆេរដកហូតបាននូវវត្ថុតាងរួមមាន:ថ្នាំញៀនប្រភេទកេតាមីនKETAMINEចំនួន៣ថង់ទម្ងន់២,៧៧ក្រាមនិងថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី MD MA ចំនួន ៣គ្រាប់ទម្ងន់ ...

ចេញពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បើកបរក្នុងល្បឿនលឿន បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់៥នាក់ នៅពោធិ៍សាត់

ចេញពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បើកបរក្នុងល្បឿនលឿន បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់៥នាក់ នៅពោធិ៍សាត់

ពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើង នា ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សប្បាយក្លាយជាទុក្ខ! ចេញពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បើកបរក្នុងល្បឿនលឿន ផ្លូវកោងមិនប្រយ័ត្ន ជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកដើមត្នោតក្រឡាប់ ...

តើំកំហុសអ្នកណា? គូស្នេហ៍អត់ខាន់ស្លាមួយគូ ទំនងជាប្រចណ្ឌ ធ្វើឱ្យបុរសជាប្តីវាយប្រពន្ធឡើងទ្រមខ្លួន ព្រោះតែខឹងប្រពន្ធដើរជាមួយប្រុសផ្សេង បន្ទាប់មកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

តើំកំហុសអ្នកណា? គូស្នេហ៍អត់ខាន់ស្លាមួយគូ ទំនងជាប្រចណ្ឌ ធ្វើឱ្យបុរសជាប្តីវាយប្រពន្ធឡើងទ្រមខ្លួន ព្រោះតែខឹងប្រពន្ធដើរជាមួយប្រុសផ្សេង បន្ទាប់មកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

កណ្ដាល ៖ ករណីអំពើហិង្សាដោយចេតនាមួយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារតែមានគូស្នេហ៍អត់ខាន់ស្លាមួយគូទំនងជាប្រចណ្ឌ ធ្វើឱ្យបុរសជាប្តីវាយប្រពន្ធឡើងទ្រមខ្លួន ព្រោះតែខឹងប្រពន្ធដើរជាមួយប្រុសផ្សេង បន្ទាប់មកបុរសជាប្តីក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ ។នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នា ហើយក៏បានរួមរស់ជាមួយគ្នា ដូចជាប្តីប្រពន្ធ ...

Page 2 of 8 1 2 3 8

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.