បន្ទាន់ណាស់! ព្រះសង្ឃណានិមន្តបិណ្ឌបាតតាមផ្សារនឹងត្រូវចាប់ផ្សឹក
បន្ទាប់ពីក្រសួងធម្មការ និងសាសនាបានប្រកាសឱ្យបើកដំណើរការឡើងវិញនូវពិធីនានាតាមបែបសាសនា អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ព្រះសង្ឃមិនត្រូវនិមន្តបិណ្ឌបាតតាមទីផ្សារឡើយ តែបើមានព្រះសង្ឃអង្គណាហ៊ានល្មើសនឹងបម្រាមនឹងត្រូវប្រឈមការចាប់ផ្សឹកដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាជាសាសនារបស់ជាតិយើង ។កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០២១ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថា មានជនខិលខូចមួយចំនួន ដែលយកសាសនាធ្វើជាឈ្នាន់សម្រាប់ធ្វើអាជីវកម្មដូចជាដើររ៉ៃអង្គាសប្រាក់ ឬក្លែងធ្វើជាសង្ឃត្រូវបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់ ហើយលោកបានអំពាវនាវដល់ព្រះសង្ឃដែលនិមន្តបិណ្ឌបាតរាល់ថ្ងៃនៅតាមភូមិឋាននានាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ឱ្យបានខ្ពស់បន្ថែមទៀត ទោះបីស្ថានភាពជំងឺនេះមានភាពធូរស្រាលបន្តិចក៏ដោយ តែអត្រានៃការស្លាប់របស់អ្នកជំងឺនៅតែជាអត្រាដែលគួរឱ្យបារម្ភដដែល ...