ផ្ទះបណ្តែតទឹកតាមដងទន្លេ ចាប់ផ្តើមរុះរើជាបណ្តើរៗហើយ
(ភ្នំពេញ)៖ ផ្ទះបណ្តែតទឹកតូច-ធំ និងសំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយ នៅថ្ងៃទី៧-៨ ខែមិថុនានេះ ខណៈដែលថ្ងៃឱសានវាទ នៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិតមកដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ។ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ នៅថ្ងៃទី៨ ...