មីយ៉ានម៉ា៖ លោកស្រីអ៊ុង សានស៊ូជី កាលពីពេលថ្មីៗកន្លងទៅនេះ បានទម្លាយរឿងអាថ៌កំបាំងរបស់លោកស្រីឲ្យក្រុមប្រឹក្សាច្បាប់ដឹងថា លោកស្រី និងសមាជិកគណបក្សដែលបានឃុំខ្លួនជាមួយគ្នា កំពុងមានការខ្វះខាតថ្នាំសង្កូវ អាហារ និងសម្ភារៈប្រើប្រាស់ជាដើម ។
លោក Daw Min Soe ដែលជាសមាជិកក្រុមប្រឹក្សាច្បាប់របស់លោកស្រីបានឲ្យដឹងថា ក្នុងរយៈពេលនៃការឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ពីសំណាក់ក្រុមយោធា លោកស្រីបានចំណាយថវិការបស់លោកស្រីផ្ទាល់លើម្ហូបអាហារប្រចាំថ្ងៃ និងតម្រូវការផ្សេងទៀត សម្រាប់លោកស្រី និងសមាជិកដទៃទៀត ។ រហូតដល់ពេលនេះលោកស្រីបានចំណាយថវិការស្ទើរអស់ទៅហើយ ទើបលោកស្រីស្នើរសុំថវិកាសម្រាប់ចាយបន្តក្នុងរយៈពេល២សប្តាហ៍ម្តង ។
សូមជម្រាបថា បន្ទាប់ធ្វើរដ្ឋប្រហាទម្លាក់រដ្ឋាភិបាលឈ្នះឆ្នោតមកពីសំណាក់ក្រុមយោធាមក លោកស្រីអ៊ុន សានស៊ូជី ត្រូវបានមេដឹកនាំយោធាប្តឹងចោទប្រកាន់លោកស្រី៦ករណីផ្សេងៗគ្នា ដើម្បិដាក់បន្ទុកលើរូបលោកស្រីបន្ថែមទៀតផង ៕