អង្គការសុខភាពពិភពលោក៖ គ្មានហេតុផលណាដែលត្រូវឈប់ប្រើប្រាស់វ៉ាក់សាំង AstraZeneca ឡើយ
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថាគ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសជាច្រើននៅទ្វីបអឹរ៉ុបរួមទាំងប្រទេសថៃបានពន្យារពេលការចាក់វ៉ាក់សាំងនេះ ដោយសារការភ័យខ្លាចបន្ទាប់ពីមានរបាយការណ៍ថាក្រោយពេលចាក់វ៉ាក់សាំងគេឃើញថាអ្នកទទួលវ៉ាក់សាំងនោះមានដុំកំណក់ឈាមក្នុងសសៃធ្ងន់ធ្ងរ ។ អង្គការសុខភាពពិភពលោកដែលបាននិយាយថាគណៈកម្មាធិការផ្តល់ថ្នាំបង្ការរបស់ខ្លួនកំពុងពិនិត្យមើលទិន្នន័យសុវត្ថិភាព នឹងដោយបានសង្កត់ធ្ងន់ថាគ្មានមូលហេតុណាមួយដែលក្រោយពេលចាក់វ៉ាក់សាំងរួចហើយមានការកកឈាមក្នុងសរសៃនោះទេ។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិក៏បានលើកឡើងផងដែរថាបន្ទាប់ពីចាក់វ៉ាក់សាំងការពារមេរោគឆ្លងជាង២៦០លានដុសរហូតមកដល់ពេលនេះនៅជុំវិញពិភពលោកមិនទាន់មានអ្នកស្លាប់ណាម្នាក់ត្រូវបានគេសន្មត់ថាបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងនៅឡើយទេ។ ប្រទេសដាណឺម៉ាក ន័រវែស និងអ៊ីស្លង់បានផ្អាកការប្រើប្រាស់វ៉ាក់សាំងAstraZenecaនបន្ទាប់ពីមានរបាយការណ៍ដាច់ដោយឡែកមួយដោយអ្នកទទួលវ៉ាក់សាំងរួចហើយមានដុំកំណក់ឈាមក្នុងសរសៃធ្ងន់ធ្ងរ។ ប្រទេសអ៊ីតាលី និងអូទ្រីសក៏បានហាមឃាត់ការប្រើប្រាស់ការចាក់វ៉ាក់សាំង AstraZeneca ផងដែរ ចំណែកឯប្រទេសថៃ និងប៊ុលហ្គារីក៏ពន្យាពេលនៃការចាក់វ៉ាក់សាំងនេះផងដែរ។ អ្នកនាំពាក្យអង្គការសុខភាពពិភពលោកលោកស្រី Margaret Harris ...