មេរដ្ឋប្រហារមីយ៉ាន់ម៉ាបញ្ជាឲ្យចល័តរថពាសដែក ត្រូវអង្គការសហប្រជាជាតិព្រមានខ្លាំងៗ
បរទេស៖ ក្រោយពេលមេដឹកនាំរដ្ឋប្រហារយោធា បញ្ជាឲ្យកងទ័ពចល័តរថពាសដែកចូលក្នុងទីក្រុងនានា នៅក្នុងប្រទេសមីយ៉ាន់ នាំឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមបាតុករ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នោះមក ប្រេសិតពិសេសរបស់អង្គការបានព្រមានអំពីការរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលរបស់ក្រុមរដ្ឋប្រហារយោធានេះ បានបង្ក្រាបទៅលើហ្វូងបាតុករ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ...