ព័ត៌មានអន្តរជាតិ

3

អង្គការសុខភាពពិភពលោក៖ គ្មានហេតុផលណាដែលត្រូវឈប់ប្រើប្រាស់វ៉ាក់សាំង AstraZeneca ឡើយ

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថាគ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសជាច្រើននៅទ្វីបអឹរ៉ុបរួមទាំងប្រទេសថៃបានពន្យារពេលការចាក់វ៉ាក់សាំងនេះ ដោយសារការភ័យខ្លាចបន្ទាប់ពីមានរបាយការណ៍ថាក្រោយពេលចាក់វ៉ាក់សាំងគេឃើញថាអ្នកទទួលវ៉ាក់សាំងនោះមានដុំកំណក់ឈាមក្នុងសសៃធ្ងន់ធ្ងរ ។ អង្គការសុខភាពពិភពលោកដែលបាននិយាយថាគណៈកម្មាធិការផ្តល់ថ្នាំបង្ការរបស់ខ្លួនកំពុងពិនិត្យមើលទិន្នន័យសុវត្ថិភាព នឹងដោយបានសង្កត់ធ្ងន់ថាគ្មានមូលហេតុណាមួយដែលក្រោយពេលចាក់វ៉ាក់សាំងរួចហើយមានការកកឈាមក្នុងសរសៃនោះទេ។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិក៏បានលើកឡើងផងដែរថាបន្ទាប់ពីចាក់វ៉ាក់សាំងការពារមេរោគឆ្លងជាង២៦០លានដុសរហូតមកដល់ពេលនេះនៅជុំវិញពិភពលោកមិនទាន់មានអ្នកស្លាប់ណាម្នាក់ត្រូវបានគេសន្មត់ថាបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងនៅឡើយទេ។ ប្រទេសដាណឺម៉ាក ន័រវែស និងអ៊ីស្លង់បានផ្អាកការប្រើប្រាស់វ៉ាក់សាំងAstraZenecaនបន្ទាប់ពីមានរបាយការណ៍ដាច់ដោយឡែកមួយដោយអ្នកទទួលវ៉ាក់សាំងរួចហើយមានដុំកំណក់ឈាមក្នុងសរសៃធ្ងន់ធ្ងរ។ ប្រទេសអ៊ីតាលី និងអូទ្រីសក៏បានហាមឃាត់ការប្រើប្រាស់ការចាក់វ៉ាក់សាំង AstraZeneca ផងដែរ ចំណែកឯប្រទេសថៃ និងប៊ុលហ្គារីក៏ពន្យាពេលនៃការចាក់វ៉ាក់សាំងនេះផងដែរ។ អ្នកនាំពាក្យអង្គការសុខភាពពិភពលោកលោកស្រី Margaret Harris...

Read more

ខែក្រោយលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា គ្រោងទៅជួបលោក បៃដិន នៅអាមេរិក

តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshihide Suga) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅខែមេសាខាងមុខនេះ ក្រោមគោលដៅពិភាក្សាគ្នាអំពីបញ្ហានៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា...

Read more

កូរ៉េខាងត្បូង ចាត់វិធានការប្រឆាំងយោធាមីយ៉ាន់ម៉ា

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចាត់វិធានការក្តៅប្រឆាំនឹងយោធាមីយ៉ាន់ម៉ា តាមរយៈផ្អាកការចែករំលែកបទពិសោធន៍ទាក់ទងវិស័យការពារជាតិ ជាមួយមីយ៉ាន់ម៉ា ហើយក៏ហាមឃាត់ការនាំចេញអាវុធទៅកាន់មីយ៉ាន់ម៉ា ។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាមានការទទូចទាមទារជាដដែលៗក៏ដោយ ពីសំណាក់សហគមន៍អន្តរជាតិ ដោយក្នុងនោះរួមមានកូរ៉េខាងត្បូងផងដែរ ជនរងគ្រោះហាក់មានចំនួនកាន់តែច្រើនឡើងៗនៅមីយ៉ាន់ម៉ា ដោយសារតែការបង្រ្កាបយ៉ាងហិង្សារបស់ប៉ូលិសនិងយោធានៅទីនោះ...

Read more

គ្រោះអគ្គិភ័យលេបត្របាក់រោងចក្រនៅអេហ្ស៊ីប ស្លាប់និងរបួសជិត៥០នាក់

បរទេស៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង បណ្ដាលឲ្យមនុស្សយ៉ាងតិច២០នាក់ស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅក្បែររដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប។ បើតាមបណ្ដាញសារព័ត៌មាន AP បានផ្សាយថា គ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង មានកម្ពស់៤ជាន់ ស្ថិតក្នុងតំបន់ឆ្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋ នៃរដ្ឋធានីគែរ។ រីឯរដ្ឋាភិបាល ក៏កំពុងតែស៊ើបអង្កេតអំពីករណីគ្រោះអគ្គិភ័យ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច២០នាក់ស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួស។...

Read more

រថយន្តក្រុងឥណ្ឌូនេស៊ីដឹកសិស្ស ជ្រុលចង្កូតធ្លាក់ចូលជ្រោះ បណ្តាលឲ្យស្លាប់ និងរបួសជាង៦០នាក់ !

ហ្សាការតា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយសាររថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿង បានជ្រុលចង្កូតធ្លាក់ជ្រោះមួយស្ថិតនៅក្នុងកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ី បណ្ដាលឱ្យមនុស្សយ៉ាងហោច ២៧នាក់ស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស ។ សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីបានជម្រាបឲ្យដឹងថា រថយន្ដក្រុងខាងលើដែលដឹកសិស្សសាលាមួយក្រុម, គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ...

Read more

ក្រុមបាតុករ៦នាក់ទៀតហើយបាត់បង់ជីវិត ក្នុងការបង្ក្រាបរបស់ក្រុមសន្តិសុខមីយ៉ាន់ម៉ា !

រ៉ង់ហ្គូន៖ ក្រុមបាតុករមីយ៉ាន់ម៉ាចំនួន ០៦នាក់ទៀតហើយត្រូវបានស្លាប់បាត់បង់ជីវិតក្នុងចលនាបាតុកម្ម ដោយសារការបង្ក្រាបពីក្រុមយោធាសន្តិសុខជាតិ ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ ប្រភពដដែលនេះបន្តថា បាតុករម្នាក់បានស្លាប់ក្នុងការបង្ក្រាប នៅសង្កាត់ដាហ្គនខាងជើង (North Dagon) នៃទីក្រុងរ៉ង់ហ្គូន ខណៈបាតុករ ០៥នាក់ទៀតបានស្លាប់នៅក្នុងក្រុង ម្យែង...

Read more

ប្រធានាធិបតីអាមេរិក គ្រោងបង្កើតកិច្ចចរចាជាមួយមេដឹកនាំ៣ប្រទេសធំៗ ដើម្បីទប់នឹងចិន !

វ៉ាស៊ីនតោន៖ លោកចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចចរចាជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ជាលើកដំបូងដែលមិនធ្លាប់មាន ដើម្បីជម្រុញឲ្យមានសម្ព័ន្ធមិត្តបួនផ្លូវទប់ទល់នឹងប្រទេសចិន ។ នេះបើ យោងតាមសារព័ត៌មាន CNA ដែលបានចេញផ្សាយនៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងករណីនេះដែរ លោកស្រី Jen Psaki...

Read more

អាមេរិកនៅតែចាត់ទុកកូរ៉េខាងជើងជាការគំរាមកំហែងធំដល់ខ្លួន និងសម្ព័ន្ធមិត្ត

វ៉ាស៉ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែចាត់ទុកថា ប្រទេសកូ រ៉េខាងជើងនៅតែជាប្រទេសមួយគំរាមកំហែងដ៏ធំបំផុតដល់ខ្លួន និងប្រទេសទាំង ឡាយដែលជាសម្ព័ន្ធស្ថិតនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ។ នេះបើយោងតាមសារព័ត៌មាន Yonhap ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។ បើតាមលោក ហ្វីល ដេវីដសុន (Phil Davidson)មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិក...

Read more

អាមេរិកព្រួយបារម្ភថា ចិនអាចនឹងវាយកោះតៃវ៉ាន់ ពេលអាមេរិកចុះខ្សោយ !

ខណពេលដែលអាមេរិកអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ នោះចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ នៅក្នុងរយៈពេលប្រមាណ៦ឆ្នាំទៀតតែប៉ុណ្ណោះ ។ នេះបើយោងតាមសារព័ត៌មាន CAN ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។ បើតាមលោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញការព្រួយបារម្ភថា «ខ្ញុំព្រួយបារម្ភថាចិន...

Read more

រុស្ស៊ី ចុះកិច្ចព្រមព្រៀង ជាមួយប្រទេសចិន ដើម្បីរៀបចំបង្កើតស្ថានីយស្រាវជ្រាវអន្តរជាតិនៅឋានព្រះច័ន្ទ

ម៉ូស្គូ ៖ យោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា ទីភ្នាក់ងារអវកាសរុស្ស៊ី បានប្រកាសពីការចុះកិច្ចព្រមព្រៀង សហការគ្នាជាមួយប្រទេសចិន ដើម្បីរៀបចំបង្កើតស្ថានីយស្រាវជ្រាវអន្តរជាតិនៅឋានព្រះច័ន្ទ។ ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូស្មូស (Roscosmos) បានបញ្ជាក់ថា «ស្ថានីយវិទ្យាសាស្រ្តអន្តរជាតិនៅឋានព្រះច័ន្ទនោះ នឹងជាមូលដ្ឋានពិសោធន៍...

Read more
Page 47 of 77 1 46 47 48 77

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.