ខណពេលដែលអាមេរិកអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ នោះចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ នៅក្នុងរយៈពេលប្រមាណ៦ឆ្នាំទៀតតែប៉ុណ្ណោះ ។ នេះបើយោងតាមសារព័ត៌មាន CAN ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។
បើតាមលោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញការព្រួយបារម្ភថា «ខ្ញុំព្រួយបារម្ភថាចិន កំពុងតែបង្កើនមហិច្ឆតា ដើម្បីចូលមកជំនួសសហរដ្ឋអាមេរិក និងភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងការអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្លាប់អន្តរជាតិនៅឆ្នាំ២០៥០ ។ លោកបន្តថា កោះតៃវ៉ាន់ គឺពិតណាស់ថាស្ថិតនៅក្នុងចំណោមមហិច្ឆតាមួយរបស់ចិនទៅហើយ ។ ការគំរាមកំហែងអាចនឹងកើតមាន ឡើងក្នុងរយៈពេល៦ឆ្នាំខាងមុខទៀត ។ បើទោះបីយ៉ាងណាក្តី ការលើកឡើងនេះ ចិននៅមិនទាន់មានប្រតិកម្មណាមួយ នៅឡើយនោះទោះ ។
សូមជម្រាបថា ពាក់ព័ន្ធនឹងកោះតៃវ៉ាន់កាលពីឆ្នាំ១៩៤៩ក្រោយសង្គ្រាមស៊ីវីលបាន បញ្ចប់ ក៏ជាពេលដែលកោះតៃបានប្រកាសផ្តាច់ខ្លួនចេញពីចិនដែរ ។ អាមេរិក ដែល ជាមិត្តល្អរបស់តៃវ៉ាន់ កាលពីឆ្នាំ១៩៧៩ អាមេរិកប្រកាសលែងទទួលស្គាល់ តៃវ៉ាន ប៉ុន្តែពេលក្រោយមកទៀតអាមេរិកនៅតែនៅខាង តៃវ៉ានដើម្បីរាំងខ្ទប់ ចិន ៕