វ៉ាស៊ីនតោន៖ លោកចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចចរចាជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ជាលើកដំបូងដែលមិនធ្លាប់មាន ដើម្បីជម្រុញឲ្យមានសម្ព័ន្ធមិត្តបួនផ្លូវទប់ទល់នឹងប្រទេសចិន ។ នេះបើ យោងតាមសារព័ត៌មាន CNA ដែលបានចេញផ្សាយនៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកស្រី Jen Psaki រដ្ឋមន្ត្រីសារព័ត៌មានសេតវិមាន បានលើកឡើងថា លោកប្រធានាធិបតី ចូ បៃដិន ធ្វើអោយមានការចូលរួមជាពហុភាគីលើកដំបូងបំផុតមួយរបស់លោក ដើម្បីនិយាយពីសារៈសំខាន់ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ចំណែកលោក Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានថ្លែងថា កិច្ចប្រជុំនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៅក្នុងតំបន់ហើយជាសារដែលបង្ហាញអំពីការគាំទ្ររបស់យើងចំពោះតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ៕