ឥណ្ឌា បាញ់សាកល្បងយានផ្ទុកមីស៊ីល បង្អួតដាក់ចិន
រដ្ឋធានីញូវដេលី៖ ដោយសារតែមានការគំរាមកំហែងដល់សន្ដិសុខជាតិឥណ្ឌា ពីសំណាក់ចិន និងប៉ាគីស្ថានជាបន្ដបន្ទាប់ រដ្ឋាភិបាលញូវដេលី បាន និងកំពុងតែបង្កើនការផលិតមីស៊ីលល្បឿនលឿនជាងសំឡេងដោយខ្លួនឯង និងចំណាយថវិការាប់ពាន់លានដុល្លារអាមេរិក ទិញយន្ដហោះទំនើបៗពីលោកខាងលិច និងរុស្ស៊ី សម្រាប់ទប់ទល់នឹងបច្ចាមិត្រ។ បើតាមសារព័ត៌មាន Wion របស់ឥណ្ឌា បានផ្សាយថា ឥណ្ឌា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានបាញ់បង្ហោះសាកល្បងយានបង្ហាញបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេង...