ខេត្តកំពង់ស្ពឺ៖ ឡស្លដែកមួយកន្លែង បានផ្ទុះលាន់កក្រើកដី បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃ ទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។
មន្រ្ដីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ការផ្ទុះឡស្លដែករបស់ក្រុមហ៊ុន GRANDA INTERNATIONAL STEEL CO.,LTD បានបណ្ដាលឲ្យបុរសម្នាក់ឈ្មោះ DONG YANYOU (ដុងយ៉ានយូ) រងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ជនរងគ្រោះ កើតនៅថ្ងៃទី១១ សីហា ១៩៧០ និងកាន់លិខិតឆ្លងដែនលេខ EE 3005316 មានមុខរបរជាកម្មករ នៅក្នុងក្រុមហ៊ុនខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចអន្តោប្រវេសន៍ស្រុកឧដុង្គ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងស្រុក ហើយកម្លាំងព្រហ្មទណ្ឌស្រុក បានចុះទៅពិនិត្យ នៅកន្លែងកើតហេតុ។ ប៉ុន្ដែគេមិនទាន់ដឹងថា សមត្ថកិច្ចមានវិធានការយ៉ាងណានោះដែរ៕