ហេតុផលបាក់ទំនប់ និង ឥទ្ធិពលព្យុះ គឺជាហេតុផលអោយភាគខាងត្បូងភ្នំពេញលិចខ្លាំង ក្នុងឆ្នាំនេះ
គិតត្រឹមថ្ងៃទី១៧ តុលា ឆ្នាំ២០២០ ស្ថានភាពលិចលង់នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ រួមមានតំបន់រង្វង់មូលគួរស្រូវ វត្តព្រះធាតុ បុរីពិភពថ្មីគួរស្រូវ និង ទីតាំងសំខាន់ៗនៅភាគខាងត្បូងក្រុង នៅមិនទាន់ស្រកអស់នៅឡើយទេ ដោយការលិចលង់នេះ ត្រូវបានអ្នកជំនាញអះអាងថា មិនមែនលិចដោយសារតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងនោះមិនល្អ ឬ ដោយសារតែការលុបបឹង លុបប្រឡាយ ឬ ដោយសារតែទីតាំងនោះ ជាបាតខ្ទះនោះឡើយ ប៉ុន្តែគឺមកពីបញ្ហាព្យុះដែលបណ្ដាលអោយមានភ្លៀងខុសប្រក្រតីធ្លាក់ជាប់ៗគ្នាក្នុងឆ្នាំនេះ...