• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 26, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ហេតុផលបាក់ទំនប់ និង ឥទ្ធិពលព្យុះ គឺជាហេតុផលអោយភាគខាងត្បូងភ្នំពេញលិចខ្លាំង ក្នុងឆ្នាំនេះ

by Pich News
17/10/2020
in ព័ត៌មានជាតិ
0
ហេតុផលបាក់ទំនប់ និង ឥទ្ធិពលព្យុះ គឺជាហេតុផលអោយភាគខាងត្បូងភ្នំពេញលិចខ្លាំង ក្នុងឆ្នាំនេះ
50
SHARES
237
VIEWS
Share on FacebookShare on Twitter

 គិតត្រឹមថ្ងៃទី១៧ តុលា ឆ្នាំ២០២០ ស្ថានភាពលិចលង់នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ រួមមានតំបន់រង្វង់មូលគួរស្រូវ វត្តព្រះធាតុ បុរីពិភពថ្មីគួរស្រូវ និង ទីតាំងសំខាន់ៗនៅភាគខាងត្បូងក្រុង នៅមិនទាន់ស្រកអស់នៅឡើយទេ ដោយការលិចលង់នេះ ត្រូវបានអ្នកជំនាញអះអាងថា មិនមែនលិចដោយសារតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងនោះមិនល្អ ឬ ដោយសារតែការលុបបឹង លុបប្រឡាយ ឬ ដោយសារតែទីតាំងនោះ ជាបាតខ្ទះនោះឡើយ ប៉ុន្តែគឺមកពីបញ្ហាព្យុះដែលបណ្ដាលអោយមានភ្លៀងខុសប្រក្រតីធ្លាក់ជាប់ៗគ្នាក្នុងឆ្នាំនេះ ស្របពេលដែលទំនប់ចម្ការតែគីរីរម្យក៏ត្រូវបាក់ បណ្ដាលស្ទឹងព្រែកត្នោតដែលនៅក្បែរនោះ ជះឥទ្ធិពលលើខ័ណ្ឌដង្កោ។ មន្ត្រីជំនាញក៏បានពន្យល់ពីបញ្ហានេះផងដែរ។ ដកស្រង់ខ្លឹមសារពីទំព័រហ្វេសប៊ុកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថាហេតុផលមួយផ្នែកនៅភ្នំពេញ ពិសេសនៅខណ្ឌដង្កោត្រូវលិចក្នុងឆ្នាំនេះ គឺដោយសារតែ ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រមួយជាទំនាបរាងជាបាតខ្ទះ ហ៊ុមព័ទ្ឋជុំវិញដោយបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ដែលក្នុងឆ្នាំនេះ ស្ទឹងព្រែកត្នោតស្ដុកទឹកដែលបាក់ទំនប់ពីទំនប់ចម្ការតែនៅគីរីរម្យលែងជាប់ ទើបបណ្ដាលហៀរទឹកលិចមួយផ្នែកនៅខណ្ឌដង្កោ។ ក្នុងនោះទីតាំងរង្វង់មូលគួរស្រូវ, បុរីពិភពថ្មីគួរស្រូវ, បុរីវីអាយភី, ផ្សារព្រែកជ្រៃ, វត្តព្រះធាតុ សង្កាត់ស្ពានថ្ម, និង បុរីធំៗស្ទើរទាំងអស់ផ្សេងទៀតដូចជា បុរីរតនៈភ្នំពេញ, បុរី The ML Villa, បុរី អ៊ុយ ហុង, ក្រុមហ៊ុនថ្នាំពណ៌ជាតិ Can Paint, និង បុរីឡាផាម នៅក្នុងតំបន់នោះត្រូវលិច បើទោះជាបានរៀបចំប្រព័ន្ធលូធំៗត្រឹមត្រូវ ត្រូវតាមស្ថានភាពទីតាំងអភិវឌ្ឃន៍ថ្មី។ អ្នកជំនាញបន្តថា ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ដែលភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា លើសពី៤០មីលីម៉ែត្រក្នុងមួយម៉ោង គឺជាហេតុផលនាំអោយមានជំនន់ទឹកភ្លៀង ដោយក្នុងឆ្នាំនេះ មិនមែនតែភ្នំពេញទេ សូម្បី នៅទីក្រុងសេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជន់លិចធ្ងន់ធ្ងរផងដែរ គឺខ្លាំងជាងនៅកម្ពុជាទៅទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងមកពីក្នុងឆ្នាំនេះ ទំនប់ចម្ការតែ ដែលជាអាងស្តុកទឹកធំមួយ នៅគីរីរម្យត្រូវបានបាក់ ហើយបានបង្ហូរទឹកចូលស្ទឹងព្រែកត្នោត បណ្ដាលអោយហុរហៀរខ្លាំង ទើបផ្ទៃដីនៅខណ្ឌដង្កោនៅភាគខាងត្បូងត្រូវលិចលង់ខ្លាំងខុសពីរាល់ឆ្នាំ។ អ្នកជំនាញបន្តថា បើតាមតែស្ថានភាពភ្លៀងធ្លាក់ក្នុងរដូវវស្សា ដោយមិនមានឥទ្ធិពលព្យុះ គឺភាគខាងត្បូងមិនលិចដល់ថ្នាក់នោះទេ ដោយសារតែនៅតំបន់បុរីធំៗទាំងនោះ មានការរៀបចំប្រព័ន្ធលូ ដែលសុទ្ធតែដាក់ធំៗដើម្បីរំដោះទឹកនោះផង។ លោកស្រី គឹម ញឹប គណៈអភិបាលខណ្ឌដង្កោ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែទឹកហៀរខ្លាំងពីស្ទឹងព្រែកត្នោត ដែលបណ្ដាលពីការបាក់ទំនប់ចម្ការតែ ទើបបណ្ដាលអោយទឹកដីខ័ណ្ឌដង្កោរនៅចំណុចបុរី VIP បុរីពិភពថ្មីគួរស្រូវ និង តំបន់ជុំវិញត្រូវលិច ស្របពេលដែលក្នុងប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជា ក៏មានភ្លៀងធ្លាក់ជាប់គ្នា ដែលបណ្ដាលអោយមានជំនន់ទឹកភ្លៀងផង ទើបបណ្ដាលអោយតំបន់ដែលលិចទឹកទាំងនោះ មិនអាចរំដោះទឹកបានទាន់ពេលវេលា។ លោកស្រីថា បើត្រឹមជំនន់ទឹកភ្លៀង ទីតាំងដែលរងគ្រោះនោះ មិនលិចបែបនឹងនោះទេ តែបញ្ហាសំខាន់គឺបណ្ដាលមកពីអាងស្តុកទឹកព្រែកត្នោត គ្រប់គ្រងទឹកដែលហៀរពីការបាក់ទំនប់លែងជាប់ ហើយបណ្ដាលអោយតំបន់ជុំវិញ ត្រូវលិច។ លោកស្រីបានទាំងអះអាងថា នៅឆ្នាំបន្តបន្ទាប់ស្ថានភាពបែបនេះ អាចនឹងមិនកើតមាននោះផង បន្ទាប់ពីខ្សែក្រវ៉ាត់ក្រុងគឺទំនប់ទប់ទឹកសំខាន់ៗ ត្រូវបានរៀបចំច្បាស់លាស់។ លោកស្រីបានទទូចកុំអោយមានការយល់ថា តំបន់បុរីVIP តំបន់ផ្សារព្រែកជ្រៃនិង តំបន់ដែលបានលិចលង់ក្នុងប៉ុន្មានថ្ងៃនេះ តែបានលិចមួយឆ្នាំបែបនេះហើយ នឹងលិចរាល់ឆ្នាំដោយសារតែស្ថិតក្នុងតំបន់ទំនាប ពោលគឺលោកស្រីនៅតែយល់ថា ស្ថានភាពដែលបង្កអោយលិចនៅក្នុងពេលនេះ គឺបណ្ដាលមកពីកម្ពុជាទទួលឥទ្ធិលព្យុះបណ្ដាលអោយភ្លៀងធ្លាក់ជាប់ៗគ្នា និងបណ្ដាលមកពីបាក់ទំនប់ដែលធ្លាប់ជាអាងដ៏សំខាន់ ហើយបណ្ដាលអោយទឹកហៀរចេញពីអាងស្តុក ប៉ះជាមួយនឹងភ្លៀងធ្លាក់ជាប់ៗគ្នាព្រោះតែឥទ្ធិពលព្យុះនោះតែប៉ុណ្ណោះ។ បទពិសោធន៏លិចទឹកឆ្នាំនេះ នឹងធ្វើអោយរដ្ឋាភិបាលរកវិធីរុញច្រានទឹកទៅកាន់តំបន់ដែលមិនប៉ះពាល់ ដើម្បីកុំអោយទឹកដីខ័ណ្ឌដង្កោរងការលិចលង់ទៀត។ ជាមួយគ្នានោះលោកស្រី ក៏អំពាវនាវអោយប្រជាពលរដ្ឋយកចិត្តទុកដាក់អោយបានខ្ពស់សម្រាប់ជំនន់ទឹកភ្លៀង។ ក្នុងនោះក្រុមការងារជួយសង្គ្រោះ ក៏បានយកចិត្តទុកដាក់ ក្នុងតំបន់ដែលរងគ្រោះទាំងនោះផងដែរ៕

Previous Post

តារាហ្វីលមេឌាបង្ហាញវិដេអូថ្លែងការអាណិតដល់ជនរងគ្រោះទឹកជំនន់

Next Post

អតីត​ពលករ​​ខ្មែរ​នៅ​កូរ៉េ ឈរ​លើ​​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ឧកញ៉ា​ទាំង​អស់ ដែល​បាន​បរិច្ចាគ​ថវិកា​​ជូន​សម្តេចតេ​ជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

Related Posts

នៅថៃ និងម៉ាឡេស៊ី បងប្អូនខ្មែរយើងនាំគ្នាបង្ហោះវីដេអូ អំពាវនាវប្រជាពលរដ្ឋនៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនានេះ ជូនគណបក្សប្រជាជនកម្ពុជា កុំបីខានដើម្បីបន្តការអភិវឌ្
ព័ត៌មានជាតិ

នៅថៃ និងម៉ាឡេស៊ី បងប្អូនខ្មែរយើងនាំគ្នាបង្ហោះវីដេអូ អំពាវនាវប្រជាពលរដ្ឋនៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនានេះ ជូនគណបក្សប្រជាជនកម្ពុជា កុំបីខានដើម្បីបន្តការអភិវឌ្

02/06/2022
212
អគុណសន្តិភាព! បងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបង្ហោះសារវីដេអូ អំពាវនាវ ដល់បងប្អូនខ្មែរយើងទៅបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជា
ព័ត៌មានជាតិ

អគុណសន្តិភាព! បងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបង្ហោះសារវីដេអូ អំពាវនាវ ដល់បងប្អូនខ្មែរយើងទៅបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជា

02/06/2022
218
លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត
ព័ត៌មានជាតិ

លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត

27/05/2022
212
ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង
ព័ត៌មានជាតិ

ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង

27/05/2022
214
សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
220
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

27/04/2022
216
Next Post
អតីត​ពលករ​​ខ្មែរ​នៅ​កូរ៉េ ឈរ​លើ​​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ឧកញ៉ា​ទាំង​អស់ ដែល​បាន​បរិច្ចាគ​ថវិកា​​ជូន​សម្តេចតេ​ជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

អតីត​ពលករ​​ខ្មែរ​នៅ​កូរ៉េ ឈរ​លើ​​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ឧកញ៉ា​ទាំង​អស់ ដែល​បាន​បរិច្ចាគ​ថវិកា​​ជូន​សម្តេចតេ​ជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

Archives

  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ឧកញ៉ាឡេងប្រុសឧបត្ថម្ភ 20លានរៀល ក្នុងកម្មវិធីខ្មុកខោលជំរុញនិងលើកទឹកចិត្តយុវជនផ្សព្វផ្សាយសិល្ប:វប្បធម៌បុរាណខ្មែរទៅអន្តរជាតិ ក្នុងនាមកូនចៅជំនាន់ក្រោយ
  • រង្វាន់ឡានឈ្នះពិតៗ!ស្រីស្អាតម្នាក់ពិតជាសំណាងណា ស់កោសគ្រីមព្យាលបាលមុខodoគ្រួសារកក់ក្តៅត្រូ វរង្វាន់ឡានព្រុសមួយគ្រឿង
  • កក្រើកអស់អ្នកសិល្បៈ កម្មវិធីសម្ពោធលក់ទូរស័ព្ទម៉ាក HUAWEO Nova Y70
  • ពិតកាក់កបណាស់! ថៅកែ ភី.វ៉ាយម៉ាត ដឹកដៃនាយ ផាន រ៉ុង សម្ភោធសាខាថ្មីលើទឹកដីក្រុងដូនកែវ
  • ឃុំខ្លួនស្រ្តីត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងករណីចេញ សែកស្អុយចំនួន៧ ម៉ឺនដុល្លារ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (893)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (670)
  • សន្តិសុខសង្គម (2,086)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (352)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.