• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, May 20, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានសេដ្ឋកិច្ច

Fincy បង្ហាញនូវការប្តេជ្ញាយ៉ាងមុតមាំម្តងទៀតដល់ដៃគូទូទាត់ និងបណ្តាញភ្នាក់ងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃអាជីវកម្ម

by Pich News
15/10/2020
in ព័ត៌មានសេដ្ឋកិច្ច
0
Fincy បង្ហាញនូវការប្តេជ្ញាយ៉ាងមុតមាំម្តងទៀតដល់ដៃគូទូទាត់ និងបណ្តាញភ្នាក់ងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃអាជីវកម្ម
69
SHARES
330
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០៖ Fincy ជាក្រុមហ៊ុន Fintech មួយដែលឈានមុខគេ និង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានពង្រឹងចំណងទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយនឹងដៃគូទូទាត់ជាង ៦០០ នៅប្រទេសកម្ពុជា។

 

វត្តមានរបស់Fincy បានបង្កើតឱ្យមានការរីកសាយយ៉ាងឆាប់រហ័សនូវមូលដ្ឋានដៃគូទូទាត់ ដោយហេតុថារាល់អាជីវកម្មតូចនិងមធ្យមទទួលស្គាល់ថាការចាប់ដៃគូជាមួយ Fincy បានជួយដល់ពួកគេក្នុងការពង្រឹងនូវម៉ាកយីហោរបស់ខ្លួន ទាក់ទាញចំណាប់អារម្មណ៍បន្ថែមរបស់អតិថិជន និង ធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេមានការកើនឡើង។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកបន្ថែមជាច្រើន និង ផ្តល់ប្រាក់លើកទឹកចិត្តឱ្យបានប្រសើរជាងមុនទៅដល់ដៃគូទូទាត់និង ភ្នាក់ងាររបស់ខ្លួន។

 

Fincy ចង់ធ្វើឱ្យអាជីវកម្មមានភាពងាយស្រួលក្នុងការក្លាយជាដៃគូទូទាត់ ដូច្នេះ Fincy ផ្តល់នូវជម្រើសដ៏ទាក់ទាញដែលជួយឱ្យពួកគេមានទំនាក់ទំនងល្អជាមួយ Fincy ផ្អែកទៅលើទិដ្ឋភាពជាក់ស្តែងនៃអាជីវកម្មរបស់ពួកគេ។ ទោះជាក្នុងជម្រើសណាមួយក៏ដោយ ដៃគូទូទាត់នៅតែអាចទទួលបានផលប្រយោជន៍ជាច្រើន។

សំរាប់ជម្រើសដែលខ្ពស់បំផុត ដៃគូទូទាត់អាចទាញបាននូវផលប្រយោជន៍រហូតដល់ ៦០ ភាគរយពីប្រតិបត្តិការទាំងអស់នៃអ្នកដែលបានចុះឈ្មោះគណនីដៃគូអាជីវករតែមួយគត់របស់ខ្លួន និង ៦០ ភាគរយពីគ្រប់ប្រតិបត្តិការដែលមាននៅតាមហាងរបស់ខ្លួន សំរាប់អ្នកធ្វើការទូទាត់ប្រាក់ ផ្ទេរប្រាក់ ឬ ប្តូរប្រាក់។ ការទាញយកនូវកម្មវិធីថ្មីៗនូវតាមរយៈ QR កួដ របស់ដៃគូទូទាត់នឹងត្រូវបានលោតបង្ហាញនៅក្នុងគណនីដៃគូទូទាត់ ហើយដៃគូទូទាត់នឹងទទួលបានផលប្រយោជន៍កើនឡើងពីប្រតិបត្តិការដែលបានធ្វើដោយអ្នកប្រើប្រាស់ថ្មីនៅលើកម្មវិធី App និង ប្រតិបត្តិការនានាផ្សេងទៀត។

 

ដើម្បីស្វែងយល់និងបង្កើននូវភាពងាយស្រួលសំរាប់ដៃគូទូទាត់និងសេវាកម្មរបស់ខ្លួន Fincy បានបោះពុម្ពនូវអត្ថបទល្អៗជាច្រើនដែលជួយដល់ដៃគូទូទាត់របស់ខ្លួនក្នុងការផ្សព្វផ្សាយលើគេហទំព័រ Facebook ឬ ទំព័រព័ត៌មានសង្គមដទៃទៀត។ វាជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយសំរាប់ដៃគូអាជីវករក្នុងការផ្សព្វផ្សាយពីខ្លួនឯង នឹងសេវាកម្មរបស់ខ្លួន​ដែរបានបង្ហាញពីការចាប់ដៃគូជាមួយ Fincy ។

Fincy បានធ្វើឱ្យដៃគូទូទាត់មានភាពងាយស្រួលក្នុងការអភិវឌ្ឍនូវឋានៈខ្លួនដើម្បីក្លាយជាភ្នាក់ងាររបស់ Fincy ។ សំរាប់រាល់ដៃគូទូទាត់របស់ Fincy ដែលបានដាក់ពាក្យក្លាយជាភ្នាក់ងារនិងផ្តល់ឯកសារដែលចាំបាច់គ្រប់ចំនួន នឹងទទួលបាននូវការយកចិត្តទុកដាក់ពិសេសនិងឱកាសអភិវឌ្ឍភាពជាដៃគូរបស់ខ្លួនដើម្បីក្លាយជាភ្នាក់ងារ Fincy ។ បេក្ខជនជោគជ័យនឹងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈការសហការឧបត្ថម្ភរបស់ Fincy ផ្លាកសញ្ញាដែលអាចកំណត់បាន និង ប្រអប់ Lightbox សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មដែលមានតម្លៃរហូតដល់ ១០០០ ដុល្លា និង ការថតរូបបែបអាជិព ដែលផ្តល់ជូនដោយក្រុមគ្រប់គ្រងទីផ្សាររបស់ Fincy ។ ដើម្បីផ្តល់នូវការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម ភ្នាក់ងារក៏នឹងទទួលបាននូវអត្ថប្រយោជន៍នៃការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពលើបណ្តាញសង្គមតាមរយៈ Fincy នឹងនៅលើបណ្តាញសង្គមរបស់ខ្លួន។

 

សំរាប់អត្ថប្រយោជន៍បន្ថែម ដៃគូទូទាត់ នឹងទទួលបាននូវការចាប់អារម្មណ៍ តាមរយៈកម្មវិធី  “Merchants Nearby” ដែលផ្តល់នូវភាពងាយស្រួលក្នុងការកំណត់ទីតាំងដៃគូទូទាត់ររបស់ Fincy ដែលនៅជិតពួកគេបំផុត។តាមរយៈផលិតផលនិងសេវាកម្មហិរញ្ញវត្ថុជាច្រើនដែលផ្តល់តាមរយៈកាបូបចល័តរបស់ Fincy បានផ្តល់ដល់អ្នកប្រើប្រាស់នូវភាពបត់បែនច្រើនជាងមុន ជាមួយនឹងសេចក្តីសម្រេចលើការគ្រប់គ្រងប្រាក់និងហិរញ្ញវត្ថុសម្រាប់រយៈពេលវែង។ វាគឺជាឧបករណ៍ដើម្បីទទួលបានហិរញ្ញវត្ថុដ៏មានសក្តានុពល អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ពីរបៀបដែលពួកគេគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេ។

 

លោក Zwan Ross Lee អគ្គនាយកនៃ Fincy ប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា «គោលដៅរបស់ Fincy គឺផ្តល់នូវភាពងាយស្រួលក្នុងការធ្វើការជាមួយពួកយើង។ គោលបំណងរបស់យើងគឺ ដើម្បីក្លាយជាដៃគូដ៏ពិតប្រាកដនិងជាទីទុកចិត្តដែលផ្តល់នូវការគាំទ្រដែលពាក់ព័ន្ធ និង ទាន់ពេលវេលា ដូច្នេះ ដៃគូទូទាត់និងភ្នាក់ងារអាចនឹងជម្រុញអាជីវកម្មរបស់ខ្លួន ឱ្យរីកចម្រើនប្រកបដោយទំនុកចិត្ត»។ លោក Zwan បានបន្ថែមទៀតថា «របៀបដែលយើងបម្រើដៃគូទូទាត់និងភ្នាក់ងារគឺផ្តល់ដល់ពួកគេនូវឧបករណ៍ និង ប្រព័ន្ធអេកូឡូស៊ី ដែលជួយពួកគេក្នុងការបង្កើតអាជីវកម្ម និង ជាចុងក្រោយអនាគតហិរញ្ញវត្ថុរបស់ពួកគេ។ យើងទាំងអស់គ្នានៅ Fincy ចង់បម្រើនូវសេចក្តីត្រូវការផ្នែកហិរញ្ញវត្ថុដល់អ្នកដែលយើងបម្រើ និង ធានាថាពួកគេមានធនធានត្រឹមត្រូវដើម្បីបម្រើសេចក្តីត្រូវការអាជីវកម្មរបស់ពួកគេ។ Fincy នៅទីនេះដើម្បីធានាដល់ភាពជោគជ័យរបស់ក្រុមគ្រួសារនិងអាជីវកម្មទាំងអស់។ យើងមានមោទនភាពដែលមានវត្តមាននៅទីនេះ និង បានក្លាយជាផ្នែកមួយនៃការបង្កើតប្រវត្តិសេដ្ឋកិច្ចដ៏អស្ចារ្យមួយដល់ប្រទេសកម្ពុជា»។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

ក្រុមហ៊ុន៖ ធូ វេ ភីអ ឯ.ក

អាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខ័ណ្ឌចំការមន

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

លេខទូរស័ព្ទ៖ 023 22 18 78

អ៊ីមែល៖ hello@twowaypr.com

Fincy ជាកម្មវិធីទូរស័ព្ទចល័តមួយដែលផ្តល់នូវការទូទាត់ប្រាក់ ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្សនិងមុខងារប្តូរប្រាក់ផ្អែកលើបច្ចេកវិទ្យាលក្ខណៈចែកចាយ( Distributed Ledger Technology)។​         ក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ 2019 ដែលមានការលូតលាស់ពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយក៏នៅតែបន្តពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ផងដែរ។ ការពង្រីកខ្លួនយ៉ាងសកម្មរបស់      កម្មវិធីទូរស័ព្ទចល័ត Fincy ទទួលបានការគាំទ្របច្ចេកទេស ២៤ម៉ោង លើ ២៤ម៉ោង។ ជាមួយនឹងក្រុមការងារដែលមានបុគ្គលិកជាង ១០០នាក់ ហើយក្រុមនេះកំពុងបន្តរីកធំទៀត យើងនៅតែឈរលើអ្វីដែលយើងបានសន្យាថានឹងធ្វើជាវេទិកាផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងគ្មានគូប្រៀប។

កម្មវិធីទូរស័ព្ទចល័ត Fincy ទទួលបានការទុកចិត្តលើសពី 2០០០ក្រុមហ៊ុនជាសកល ជាមួយដំណោះស្រាយក្នុងពេលតែមួយដែលក្នុងនោះមានមុខងារសម្រាប់ជជែកកម្សាន្ត (Chat), សហគមន៍ (Community), ការចែករំលែក (Sharing), ការកម្សាន្តសប្បាយ (Entertainment), និងការធ្វើដំណើរ (Travel) ហើយអាចបំពេញសេចក្តីត្រូវការផ្សេងៗក្នុងការទូទាត់ប្រាក់ (Payment), ប្តូរប្រាក់ (Money exchange), វេរប្រាក់ (Transfer), និងពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ដូច្នេះហើយទើបធ្វើឲ្យកម្មវិធីទូរស័ព្ទចល័ត Fincy ក្លាយទៅជាកម្មវិធីដែលផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយបំផុត ក្នុងការបង្កើតឲ្យមានដំណោះស្រាយយ៉ាងទូលំទូលាយក្នុងអន្តរកម្មហិរញ្ញវត្ថុគ្រប់បែបយ៉ាង សម្រាប់ប្រតិបត្តិការប្លុកឆែន (BCB), ប្រតិបត្តិការរវាងអាជីវករ និងអតិថិជន (B2C), និង ប្រតិបត្តិការរវាងអតិថិជន និងអតិថិជន (C2C)។

ជាមួយនឹងចក្ខុវិស័យក្នុងការបង្កើតសង្គមមួយដែលមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់ តាមរយៈការជម្រុញឲ្យមានប្រតិបត្តិការឆ្លងដែនដែលលឿនបំផុតសម្រាប់ពលរដ្ឋ និងអាជីវកម្មសាកល ដើម្បីរស់នៅ និងធ្វើការគ្រប់ទីកន្លែង។ ហើយកម្មវិធីទូរស័ព្ទចល័ត  Fincy ក៏បានផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏រឹងមាំដែលមានសុវត្ថិភាពខ្ពស់ដើម្បីគាំទ្រទៅដល់ការប្រើប្រាស់ក្នុងគោលបំណងជាច្រើននៅក្នុងកម្មវិធី app មួយនេះ។ បន្ថែមពីនេះកម្មវិធីទូរស័ព្ទចល័ត Fincy ថែមទាំងមានគោលបំណងកសាងនូវប្រព័ន្ធអេកូឡូហ្ស៊ី (Ecosystem) ដ៏មានសុវត្ថិភាព និងនិរន្តរភាពសម្រាប់អនាគតដ៏ឆ្លាតវៃទៀតផងដែរ។

អំពី GBCI Ventures PLC

GBCI Ventures PLC គឺជាក្រុមហ៊ុនដែលប្រតិបត្តិការកម្មវិធីទូរស័ព្ទចល័ត Fincy នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធី app ទូរស័ព្ទចល័តដ៏អស្ចារ្យមួយដែលផ្តល់នូវមុខងារជជែកកំសាន្តសង្គម ការទូទាត់ពហុបំណងលើការទូរទាត់សាច់ប្រាក់ ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្ស សមាជិកភាព និងមុខងារប្តូរប្រាក់ដែលផ្អែកលើបច្ចេកវិទ្យាលក្ខណៈចែកចាយ( Distributed Ledger Technology)។ ដោយមានការគាំទ្រពីសំណាក់ពីក្រុមហ៊ុនកាន់កាប់ធំរបស់ខ្លួននៅប្រទេសសឹង្ហបុរី គឺក្រុមហ៊ុន GBCI Ventures Pte Ltd,  ក្រុមហ៊ុន GBCI Ventures PLC ទទួលបាននូវអាជ្ញាប័ណ្ណពីធនាគារជាតិនៃ       កម្ពុជាដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។

GBCI Ventures PLC គឺជាក្រុមហ៊ុនដែលផ្តល់សេវាទូទាត់ការចំណាយដែលមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ទាំងស្រុង និងមាននវានុវត្តបំផុត។ យើងមានគោលដៅកសាងផលិតផលមួយដែលនៅជុំវិញអតិថិជន និងដៃគូរបស់យើងក្នុងប្រទេសកម្ពុជា។

Previous Post

លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា៦០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

Next Post

ខេន វណ្ណាថាត់ ភ័យចង់ស្ទះពេលមិនទាន់មានភ្ញៀវបុកចូលពិធីកំណើត

Related Posts

MARRIOTT BONVOY បង្កើតកម្មវិធីដើម្បីផ្តល់ភាពរីករាយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់នៅកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច

MARRIOTT BONVOY បង្កើតកម្មវិធីដើម្បីផ្តល់ភាពរីករាយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់នៅកម្ពុជា

07/05/2022
212
សិក្ខាសាលាគ្រួសារកក់ក្តៅក្រោមប្រធានបទ«ការកំ ណត់គោលដៅដើម្បីភាពស្តុកស្តម្ភក្នុងជីវិត» ប្រព្រឹ ត្តទៅយ៉ាងរលូន
ព័ត៌មានសេដ្ឋកិច្ច

សិក្ខាសាលាគ្រួសារកក់ក្តៅក្រោមប្រធានបទ«ការកំ ណត់គោលដៅដើម្បីភាពស្តុកស្តម្ភក្នុងជីវិត» ប្រព្រឹ ត្តទៅយ៉ាងរលូន

03/05/2022
211
ឈ្នះទៀតហើយ!នាយ ប្រុញ ធ្វើឲ្យកក្រើកខ្លាំងនៅម្តុំផ្សាព្រែកជ្រៃពេលចុះចែករង្វាន់១លានរៀលដល់អតិថិជនBNទី៣៦
ព័ត៌មានសេដ្ឋកិច្ច

ឈ្នះទៀតហើយ!នាយ ប្រុញ ធ្វើឲ្យកក្រើកខ្លាំងនៅម្តុំផ្សាព្រែកជ្រៃពេលចុះចែករង្វាន់១លានរៀលដល់អតិថិជនBNទី៣៦

25/04/2022
215
នៅពីក្រោយពន្លឺ ជីវិត នាយិកា ទីណា កែសម្ជស្ស ជាស្ត្រីដ៍រឹងមាំយិតយោង គ្រួសារ រហូតថ្កុំថ្កើង
សន្តិសុខសង្គម

នៅពីក្រោយពន្លឺ ជីវិត នាយិកា ទីណា កែសម្ជស្ស ជាស្ត្រីដ៍រឹងមាំយិតយោង គ្រួសារ រហូតថ្កុំថ្កើង

20/04/2022
215
ចូលរួមអបអរ !លោកឧកញ៉ា សម្បត្តិ និងលោកជំ ទាវចុះប្រគល់នូវរង្វាន់រថយន្តព្រូស១គ្រឿងដល់តំ ណាងចែកចាយគ្រួសារកក់ក្តៅឈ្មោះ ស្រីនិច នៅស្រុកស្វាយជ្រំខេត្តស្វាយរៀង
ព័ត៌មានសេដ្ឋកិច្ច

ចូលរួមអបអរ !លោកឧកញ៉ា សម្បត្តិ និងលោកជំ ទាវចុះប្រគល់នូវរង្វាន់រថយន្តព្រូស១គ្រឿងដល់តំ ណាងចែកចាយគ្រួសារកក់ក្តៅឈ្មោះ ស្រីនិច នៅស្រុកស្វាយជ្រំខេត្តស្វាយរៀង

19/04/2022
213
ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)
ព័ត៌មានជាតិ

ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

12/04/2022
212
Next Post
ខេន វណ្ណាថាត់ ភ័យចង់ស្ទះពេលមិនទាន់មានភ្ញៀវបុកចូលពិធីកំណើត

ខេន វណ្ណាថាត់ ភ័យចង់ស្ទះពេលមិនទាន់មានភ្ញៀវបុកចូលពិធីកំណើត

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
  • ភ្ញាក់ផ្អើលខ្លាំង! កូនស្រី នាយ កុយ មកប្រឡងចម្រៀង Cambodian Idol
  • នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,078)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (344)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.